លទ្ធផលនៃការប្រកួត Cambodian Premier League សប្ដាហ៍ទី១២ ២០២៥/២៦

ភ្នំពេញ៖ សង្ខេបលទ្ធផល CPL 2025/26 សប្ដាហ៍ទី១២ – Visakha ស្មើ RCAF, Kirivong បន្ដឈ្នះ ISI ក្នុងតារាងពិន្ទុបច្ចុប្បន្ន។ Cambodian Premier League ២០២៥/២៦ បាននាំមកជាមួយនូវការប្រកួតដ៏តានតឹង និងការការពារពីការប្រយុទ្ធពីក្រុមធំៗជាច្រើន។ ក្រុមក្នុងតំបន់កំពូលតារាងកំពុងប្រកួតប្រជែងយ៉ាងតឹងរឹង ខណៈក្រុមបាតតារាងក៏កំពុងប្រឹងស្វែងរកពិន្ទុដើម្បីផ្លាស់ប្តូរទីតាំងរបស់ខ្លួនក្នុងរដូវកាលនេះ។

សង្ខេបលទ្ធផលសប្ដាហ៍ទី១២ CPL ២០២៥/២៦ Visakha និង RCAF ចែកពិន្ទុគ្នាម្នាក់១ពិន្ទុ ក្នុងការប្រកួតធំនៅកីឡដ្ឋានវិសាខា

ការប្រកួតដែលគេរំពឹងបំផុតសប្ដាហ៍នេះគឺជាការសម្រុកគ្នារវាង វិសាខា និង កងយោធពលខេមរភូមិន្ទ។

 

កងយោធពលខេមរភូមិន្ទបានរកគ្រាប់បាល់នាំមុខមុនដោយកីឡាករ VALENTINE CHIEMERIE ប៉ុន្តែក្រុមវិសាខា មិនបាន បោះបង់ការខំប្រឹងនោះទេ រហូតរកគ្រាប់បាល់តាមស្មើវិញដោយកីឡាករ DE SOUZA BRENO ។

 

ទោះជាមិនបានទទួលជ័យជម្នះ ប៉ុន្តែ RCAF ពិតជាធ្វើបានល្អក្នុងការទប់ស្កាត់ការប្រយុទ្ធខ្លាំងៗរបស់ម្ចាស់ផ្ទះ ប៉ន្តែ វិសាខា នៅតែស្រេកឃ្លានរកជ័យជម្នះ បន្ទាប់ពីការស្មើជាប់ៗគ្នា។

Boeung Ket រកបានយកជ័យជម្នះ 3–0 លើ Life FC Sihanoukville ក្រុម Boeung Ket ពិតជាធ្វើបានល្អនៅក្នុងផ្ទះខ្លួន ដោយរកជ័យជម្នះ 3ទល់0 លើ ក្រុមមកពីខេត្តព្រះសីហនុ Life FC ។

Boeung Ket កំពុងតែធ្វើបានល្អ រកបានពិន្ទុសឹងគ្រប់ប្រកួត ដើម្បីមានឱកាសក្នុងការប្រជែងកំពូលតារាងជាមួយក្រុមធំៗដ៏ទៃទៀត ។

 

Angkor Tiger 1–1 Kompong Dewa: ការប្រកួតស្មើ ប៉ុន្តែការប្រកួតពោរពេញដោយភាពតានតឹង នៅលើទីលានខេត្តសៀមរាប អាគីហ៊ីរ៉ូកាតុ ក្រុម Angkor Tiger បានបង្ហាញការចង់ឈ្នះយ៉ាងខ្លាំង ប៉ុន្តែក្រុមការពារមានវិន័យខ្ពស់របស់ MOI Kompong Dewa បានទប់ស្កាត់ការប្រយុទ្ធដ៏គ្រោះថ្នាក់បានជាបន្តបន្ទាប់។

ទោះបីជាការប្រកួតបញ្ចប់ដោយលទ្ធផលស្មើ 1 ទល់ 1 ក្តី ក៏ Tiger ក៏បង្ហាញថាមានសមត្ថភាពគួរឱកត់សម្គាល់ ។ ចំណែកឯ Dewa ក៏បន្តបង្ហាញប្រសិទ្ធភាព និងការវ័យឆ្លាតក្នុងការប្រកួត ។

 

Kirivong Sok Sen Chey ត្រលប់មកវិញដោយជ័យជម្នះ 2–0 លើ ISI Dangkor Senchey

ក្រុម Kirivong Sok Sen Chey បានបង្ហាញភាពលេចធ្លោនៅក្នុងផ្ទះខ្លួន ដោយរកជ័យជម្នះ 2ទល់0 លើ ក្រុមដំរី ISI Dangkor Senchey ។

ការប្រយុទ្ធសម្រុកទីត្រូវបានទប់ដោយខ្សែការពារដ៏រឹងមាំ ដែលធ្វើឱ្យ Kirivong Sok Sen Chey ពិបាករកឱកាសបញ្ចប់ទី ISI Dangkor Senchey ។

ជ័យជម្នះនេះជួយឱ្យ Kirivong ឡើងពីតំបន់បាតតារាង និងបង្កើតសម្ពាធទៅលើក្រុមដែលនៅកំពូលតារាង។

ចំណែកឯ Preah Khan Reach Svay Rieng នៅតែខ្លាំង យកជ័យជម្នះលើ NagaWorld 2-1

ក្រុម Preah Khan Reach Svay Rieng នៅតែជាក្រុមខ្លាំងដោយបានយកឈ្នះទៅក្រុមម្ចាស់ផ្ទះ NagaWorld ២ទល់១ ក្នុងកីឡដ្ឋាន កំពង់ស្ពឺ ។ ក្រុម Preah Khan Reach Svay Rieng កំពុងតាមពីក្រោយដោយ Phnom Penh Crown ក្នុងតារាងចំណាត់ថ្នាក់សប្ដាហ៍ទី១២ នៃ Cambodian Premier League បានបង្ហាញពីអារម្មណ៍គួរឱ្យរំភើប និងការប្រកួតប្រជែងស្មើៗគ្នា។

ក្រុមមធ្យមក្នុងតារាងកំពុងឡើងទម្រង់លេង ខណៈក្រុមធំៗត្រូវប្រយ័ត្នប្រយែងឱ្យបានខ្លាំង ដើម្បីរក្សាចំណាត់ថ្នាក់ក្នុងតារាងពិន្ទុ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២