សប្តាហ៍នេះ រស្មី គុនខ្មែរ ធ្វើការធ្ងន់ហើយ ដោយត្រូវប្រកួតលក្ខណៈម៉ារ៉ាតុងដណ្តើមខ្សែក្រវ៉ាត់ ជាមួយកីឡាករជើងខ្លាំងបរទេសចំនួន៣រូបទៀត!

ភ្នំពេញ៖ រស្មី គុនខ្មែរបានត្រៀមខ្លួនចូលប្រកួត 4MAN MARATHON ដណ្ដើមខ្សែក្រវ៉ាត់ដ៏ធំមួយនៅក្នុងសប្តាហ៍នេះ ។ កាន់តែលំបាកសម្រាប់រូបគេ ដោយសារតែគេជាកីឡាករគុនខ្មែរតែមួយរូប ដែលនឹងត្រូវមកប្រជែងខ្សែក្រវ៉ាត់ជាមួយកីឡាករជើងខ្លាំងបរទេសបីរូបទៀត មិនដឹងថា អ្នកណាដែលមានវាសនាបានប៉ះជាមួយគេនោះទេ។ ដោយបេក្ខភាពបីរូបនោះមកពីប្រទេស ម៉ុងហ្គោលី មួយរូប,មកពីប្រទេសអឺរ៉ង់មួយរូប និងជើងខ្លាំងមួយរូបទៀតមកពីប្រទេសចិន។

សម្រាប់រស្មី ជាលើកទីបីហើយដែលគេចូលប្រកួតប្រជែងដណ្តើមខ្សែក្រវ៉ាត់បែបនេះ។ ប៉ុន្តែមិនដែលបានក្លាយជាម្ចាស់ខ្សែក្រវ៉ាត់នោះទេ លើកនេះគេតាំងចិត្តខ្ពស់ណាស់ដើម្បីធ្វើឲ្យបានល្អកែកំហុសឆ្គង ដែលបរាជ័យលើកមុន សង្ឃឹមថា ខ្សែក្រវ៉ាត់លើកនេះគេនឹងធ្វើបាន។

 

សង្វៀន Boostrong King of The Ring Kun Khmer ធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិការ ឆ្នាំ២០២៥ នៅស្ថានីយទូរទស្សន៍ TOWN FULL HDTV ចាប់ផ្តើមពីម៉ោង ៧យប់តទៅ ។

សូមអញ្ជើញបងប្អូនចូលរួមទស្សនាដោយសេរី​ បេក្ខភាពម៉ារ៉ាតុនដណ្តើមខ្សែក្រវាត់ BOOSTRONG 4 MAN Kun Khmer Championship (52Kg)រួមមាន៖

-កីឡាករ NYMGEREL TSOGTGEREL ប្រទេសម៉ុងហ្គោលី

-កីឡាករ XIE JIA KUN ជើងខ្លាំងមកពីប្រទេសចិន

-កីឡាករ AMIRMAHDI MORADI ជើងខ្លាំងមកពីប្រទេសអ៊ីរ៉ង់

– រស្មី គុនខ្មែរ មកពីក្លឹបគុនខ្មែរដូនតា កីឡាករទាំង 4រូបនេះ នឹងត្រូវឡើងមកចាប់ឆ្នោតដើម្បីជ្រើសរើសដៃគូប្រកួតជម្រុះជុំទី1 ។

 

សម្រាប់គូមិត្តភាពអន្តរជាតិគុនខ្មែរហ្គង់ចេញម្រាម (Kun Khmer Rules MMA Gloves)វិញ រួមមាន៖

-កីឡាករ រិន សារ័ត្ន ត្រូវប៉ះជើងខ្លាំងចិន LI HE

– កីឡាករ យ៉េន ឌីណា ប៉ះជើងខ្លាំងចិនដូចគ្នា LIANG XIN៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២