អ្នកផលិតមាតិការប្រដាល់ឆ្នើមៗជាច្រើនរូបសុទ្ធតែថា គូខ្សែក្រវ៉ាត់នេះតានតឹង តែជឿជាក់ថា អាំម៉ារីនសងសឹកបានសម្រេច នាយប់នេះ

ភ្នំពេញ៖ ពេលវេលារង់ចាំបានមកដល់ហើយ អ្នកគាំទ្ររសាប់រសល់ចង់ទស្សនាគូដណ្តើមខ្សែក្រវ៉ាត់ មិនដឹងថាបានទៅកីឡាកររូបណា ឬក៏អាំម៉ារីនភូថងនៅតែអាចការពារបាន? ប៉ុន្តែអ្នកព័ត៌មានកីឡាភាគច្រើនសុទ្ធតែយក អាំម៉ារីនទាំងអស់ ។

ក្រោយកិច្ចសម្ភាស៍ជាមួយអ្នកផលិតមាតិការប្រដាល់ឆ្នើមៗជាច្រើនរូបថ្ងៃថ្លឹងគីឡូអ្នកណាៗក៏ថាដៃគូអាំម៉ារីននេះល្អដែរ តែបើកីឡាករយើងស៊ុសល្អក្តីសង្ឃឹមនៅតែមាន។ ហើយខ្លះទៀតក៏គិតថា តាមរយៈការសង្កេតមើលការហ្វឹកហាត់ឃើញថា អាំម៉ារីនប្រកួតបានពេញជាងលើកមុន ដូចច្នេះក្តីសង្ឃឹមសងសឹកនៅតែមាន។

 

ដៃគូដណ្តើមខ្សែក្រវាត់របស់ អេ អាំម៉ារីនភូថង គឺ MO ABDURAHMAN បានមកដល់ហើយ ជាមួយនឹងភាពជឿងជាក់យ៉ាងខ្ពស់ តែរាត្រីនេះអាំម៉ារីនប្រហែលជាមិនឱ្យភ្លាត់ឬរបូតខ្សែក្រវ៉ាត់ខ្លួនឡើយ មានតែប្តូរដើម្បីការពារ។

ការប្រកួតនឹងប្រព្រឹត្តទៅថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2025 ចាប់ពីម៉ោង 8 យប់តទៅ ទីតាំងសង្វៀន នៅឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។ ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង BEER GANZBERG ផងដែរ ៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២