ភ្នំពេញ៖ សុផាត មេសា កំលោះសង្ហា អ្នកប្រដាល់គុនខ្មែរ ដែលអ្នកគាំទ្រភាគច្រើនបានស្គាល់នាពេលកន្លងមកនោះបានក្រឡុកពិភពគុនខ្មែរ។តាមរយៈការប្រកួតពានរង្វាន់ជាច្រើន និងខ្សែក្រវ៉ាត់ជាមួយដៃគូជាមួយកីឡាករគុនខ្មែរ ដូចគ្នា ដែលគេធ្វើបានយ៉ាងល្អរហូតក្លាយជាសំណព្វចិត្តរបស់អ្នកស្នេហាគុនខ្មែរ។


ការប្រកួតមិនថាឈ្នះឬចាញ់ កីឡាករវ័យក្មេងរូបនេះតែងតែធ្វើអស់ពីសមត្ថភាព ហើយធ្វើឲ្យការប្រកួតមានការផ្លាស់ប្ដូរយ៉ាងខ្លាំង មិនថាប៉ះជាមួយអ្នកខ្លាំង ឬក៏អ្នកខ្សោយជាងខ្លួននោះទេ ប៉ុន្តែរូបគេមិនដែលធ្វើឲ្យការប្រកួតនោះរំលងទៅដោយធម្មតាឡើយ។
ដ្បិតការប្រកួតខ្លះធ្វើឲ្យរូបគេរាប់រហូតដល់ក្រោកលែងរួច ក៏គេនៅតែតស៊ូប្រកួតដល់ចប់រហូតដល់លទ្ធផលមានការផ្លាស់ប្ដូរ ហើយក្លាយទៅជាអ្នកឈ្នះទៅវិញ នេះមិនមែនជារឿងងាយនោះទេ ដែលកីឡាករនីមួយៗអាចធ្វើរឿងនេះបាន។


ម្សិលម៉ិញនេះ មេសាបានប្រកួតប៉ះកីឡាករជើងខ្លាំងអឺរ៉ង់ ដែលកីឡាករបរទេសរូបនេះ មិនត្រឹមតែមានសមត្ថភាពល្អទេ ថែមទាំងស្គាល់ច្បាស់ពីកីឡាករគុនខ្មែរថែមទៀត ជាការលំបាករបស់សុផាត មេសាដែលត្រូវតតាំងជាមួយនឹងអ្នកស្វិត ពូកែកណ្ដាប់ដៃ វាយឆ្មក់ និងការពារខ្លួនរហ័ស ប៉ុន្តែនៅទីបំផុតគេនៅតែអាចធ្វើបាន ការប្រកួតយ៉ាងតានតឹង 3 ទឹកពេញ មេសាក៏បានយកឈ្នះកីឡាករ MAHDI ដោយពិន្ទុ ក្នុងការប្រកួតច្បាប់គុនខ្មែរ នៅលើសង្វៀនCambodia Mas Fight កាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះ៕

ដោយ៖ វិកគី

