ល្អអ្វីម្ល៉េះទេ! សាកសមជាកីឡាករជួរមុខគុនខ្មែរពិតៗ អាំម៉ារីនវាយចប់ប្រកាសយកតម្លៃខ្លួនទិញស្បៀងជួយវីរៈកងទ័ពជួរមុខ និងជនភៀសសឹក

ភ្នំពេញ៖ នេះហើយទើបសាកសមជាកីឡាករជួរមុខគុនខ្មែរ ក្រោយពីយកឈ្នះដៃគូប្រកួតកាលពីយប់ម៉ិញភ្លាម អ្នកលេងកែងឆេះជង្គង់ហោះ អេ អាំម៉ារីនភូថង ប្រកាសយកតម្លៃខ្លួនទៅទិញស្បៀងជួយវីរៈកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹកភ្លែត។

ការវិលត្រឡប់មកកាន់សង្វៀនប្រកួតជាថ្មីលើកនេះ អាំម៉ារីននៅតែរក្សារភាពល្អនៃការប្រកួត ទាំងទម្រង់វាយ និងការយកឈ្នះគូប្រកួត បានផ្ដាច់ដៃគូនៅដើមទឹកទី 2 នៅសង្វៀនGANZBERG Kun Khmer Tour Concert នៅខេត្តតាកែវកាលពីយប់ម៉ិញនេះ។

ប៉ះជើងខ្លាំងអ៊ីរ៉ង់ Hesam យប់ម៉ិញ អាំម៉ារីនបានប្រើប្រាស់បច្ចេកទេស ព្រមទាំងភាពវៃឆ្លាត ជាពិសេសការប្រើប្រាស់ក្បាច់ទាត់ជើងក្រោមក្រោយពេលដឹងពីចំណុចខ្សោយរបស់ដៃគូ។

ដោយនៅក្នុងថ្ងៃទី ០៨ ខែមករានេះ គេក៏ចាប់ផ្ដើមយកថវិកាតម្លៃខ្លួនបានពីការវាយនៅលើសង្វៀនមកដើរទិញស្បៀងដើម្បីជួយបងប្អូនជនភៀសសឹក រួមជាមួយនឹងថវិកាដែរជាការចូលរួមពីក្រុមគ្រួសារត្រកូលអេផ្ទាល់។ ទង្វើបែបនេះបានក្លាយជាគម្រូដ៏ល្អមួយនៅក្នុងសង្គម ហើយសបញ្ជាក់ឲ្យឃើញថាកីឡាករប្រដាល់គុនខ្មែរបានចូលរួមចំណែកយ៉ាងច្រើនដើម្បីប្រទេសជាតិ មិនថាតែការឡើងទៅប្រកួតលើកទង់ជាតិកម្ពុជានៅលើឆាកអន្តរជាតិ ថែមទាំងចំណាយថវិកាផ្ទាល់ខ្លួនជួយជាតិនៅពេលដែលជាតិត្រូវការថែមទៀតផង។

ដូច្នេះការគាំទ្ររបស់មហាគ្រួសារខ្មែរគឺជាចំណែកមួយយ៉ាងសំខាន់នៅក្នុងការចូលរួមលើកស្ទួយគុនខ្មែរ ក៏ដូចជាជីវភាពកីឡាករដើម្បីបន្តរក្សាមរតកក្បាច់គុនដ៏ផូរផង់មួយនេះតកូនចៅជំនាន់ក្រោយបន្តទៀត៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២