ពិតជាមិនធម្មតា កីឡាករជើងថ្មីរបស់ក្លឹបនគរាជគុនខ្មែរ បង្ហាញទម្រង់ប្រយុទ្ធយ៉ាងល្អនៅលើសង្វៀន ហើយបានដណ្តើមយកពានចូលក្លឹបជាលើកដំបូង!

ភ្នំពេញ៖ រកឃើញម្ចាស់ពានរង្វាន់នៅលើសង្វៀនCambodia Mas Fight មួយរូបទៀតនៅក្នុងសប្តាហ៍ថ្មីនេះ ពិតសាកសមជាម្ចាស់ពានពិតៗមែន តាមរយៈទម្រង់ប្រយុទ្ធយ៉ាងជក់ចិត្តកាលពីម្សិលម៉ិញនេះ។

កីឡាករមួយរូបរបស់ក្លឹបចំណូលថ្មីនគរាជគុនខ្មែរ  វុត្ថា សុវណ្ណរាមគ្គ ប៉ះគ្នាជាមួយកីឡាកររិទ្ធ សីហា ក្នុងជុំផ្ដាច់ព្រ័ត្រនៃការប្រកួត4Man Marathon ជក់ចិត្តធ្វើឱ្យអ្នកទស្សនាអង្គុយមិនជាប់ ។

 

កីឡាករទាំងពីររូបបានឆ្លងកាត់ការប្រកួតជម្រុះជុំទី 1 រហូតបានឡើងមកប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពាន ដ្បិតការប្រកួតច្រើនវគ្គ ប៉ុន្តែអ្នកទាំងពីរហាក់ដូចជាមិនថមថយកម្លាំងឡើយ។ហើយបានផ្លាស់ប្ដូរអាវុធប្រយុទ្ធទាំងកែង ទាំងជង្គង់ បង្ហាញនូវរូបភាពដ៏ជក់ចិត្ត ប្រចាំសប្តាហ៍ ។

អ្វីដែលគួរឲ្យរំភើបនោះ ក្រោយពីផ្ដាច់គូប្រកួតនៅក្នុងទឹកទី 2 កីឡាករវុត្ថា សុវណ្ណរាមគ្គ បានគោះសង្វៀនស្រក់ទឹកភ្នែក ដោយបង្ហាញពីការរំភើបចិត្ត និងភាពជោគជ័យដែលបានមកពីការខិតខំប្រឹងប្រែងក៏ដូចជាប្តេជ្ញាចិត្តមុនប្រកួតថាយកពានចូលក្លឹបជាលើកដំបូងឱ្យបាននៅក្នុងអាជីពរបស់គេ ដែលជាពានទីមួយសម្រាប់ក្លឹបនគររាជគុនខ្មែរ ៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២