ការទន្ទឹងរង់ចាំបានមកដល់! ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិវិញ្ញាសារ KICKBOXING ប្រចាំឆ្នាំ២០២៥ ត្រៀមការប្រកួតទាំងគូជាតិ និងគូអន្តរជាតិ

ភ្នំពេញ៖ GANZBERG លើកស្ទួយកីឡាករ KICKBOXING ឡើងដល់កម្រិតពិភពលោក Ganzberg បានរួមចំណែកលើកស្ទួយវិញ្ញាសារ Kick Boxing រយៈពេល៣ថ្ងៃរៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់ ឃីកបុកស៊ីង កម្ពុជា នៅស្ថានីយ៍ទូរទស្សន៍ថោន។

កម្មវិធីមួយនេះបានផ្ដល់ជូននូវបទពិសោធន៍ ជាពិសេសសម្រាប់កីឡាករវ័យក្មេងក្នុងការសម្រួចសមត្ថភាពដើម្បីត្រៀមប្រកួតលក្ខណៈអន្តរជាតិផ្សេងៗនៅថ្ងៃអនាគត ព្រមទាំងចម្រាញ់យកធនធានល្អៗ នៅក្នុងឆ្នាំនេះការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ វិញ្ញាសារ KICKBOXING ប្រចាំឆ្នាំ២០២៥ មានរយៈពេល៣ថ្ងៃ(ថ្ងៃទី ១៦-១៧-១៨ ខែ កុម្ភៈ ឆ្នាំ២០២៦)។

 

ការប្រកួតនៅក្នុងឆ្នាំនេះប្រមូលផ្ដុំសុទ្ធតែកំពូលអ្នកប្រយុទ្ធទាំងកីឡាករ កីឡាការិនី ចម្រុះប្រភេទទម្ងន់ យើងផ្ដល់ឱកាសឲ្យទាំងកីឡាករវ័យក្មេងចំណូលថ្មីបានទទួលបទពិសោធន៍ ហើយបើកឱកាសឲ្យកីឡាករជើងចាស់បានធ្វើការប្រកួតសន្សំលទ្ធផលល្អៗនៅក្នុងរដូវកាលនេះ ដោយមានទាំងកីឡាករចម្រុះជាតិសាសន៍ចូលរួម ការប្រកួតមិត្តភាពអន្តរជាតិKICKBOXING អ្នកប្រយុទ្ធជើងខ្លាំងកម្ពុជា ប៉ះជាមួយនឹងកីឡាករមកពីបណ្ដាប្រទេសផ្សេងៗ ដូចជា៖

– កីឡាការិនី TOUCH CHAN VOTEY ត្រូវប៉ះជាមួយកីឡាការិនីមកពីប្រទេសអូរបេគីស្ថាន NAMAT MURODOVA។

-កីឡាករ SAOYAN VISAL ប្រកួតជាមួយ កីឡាករអូបេគីស្ថាន NURULLONKHON KHAIRULAEV។

– អ្នកប្រយុទ្ធជើងខ្លាំង HIM KIM RIENG Vs GEMAR SELANOS កីឡាករមកពីប្រទេសហ្វីលីពីន ។

– កីឡាករ SOK RITH Vs ជើងខ្លាំងមកពីប្រទេសអ៊ីរ៉ង់ AMIR MEHDI ។

– ជង្គង់ទិព្វកែងឆេះ PROM SAMNAG ត្រូវប៉ះជាមួយនឹងកីឡាករអ៊ីស្រាអែល  MENACHEM YAIRMORAKI ។

ចូលរួមលើកស្ទួយក្បាច់គុនបុរាណខ្មែរឡើងដល់កម្រិតកំពូល  ឥឡូវនេះ Ganzberg បានរួមចំណែកលើកស្ទួយវិញ្ញាសារ Kick Boxing ថែមទៀត ដោយកម្មវិធីប្រកួត Kick Boxingនេះមានរយៈពេល 3ថ្ងៃ រៀបចំឡើងដោយសហព័ន្ធ កីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា។នៅក្នុងឆ្នាំនេះកីឡាករ កីឡាការិនីចម្រុះបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលខ្លួនមកប្រកួតប្រជែង ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ លើវិញ្ញាសារ KICKBOXING ប្រចាំឆ្នាំ២០២៥ នៅថ្ងៃទី ១៦-១៧-១៨ ខែ កុម្ភៈ ឆ្នាំ២០២៦ នៅស្ថានីយទូរទស្សន៍ TOWN FULL HDTV កម្មវិធីចាប់ផ្តើមពីម៉ោង ០១រសៀលតទៅ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២