ភ្នំពេញ៖ អ្នកគាំទ្រមកស្ទើរតែរកកន្លែងអង្គុយគ្មានកាលពីម្សិលមិញនេះ ដោយសារតែការប្រកួតជក់ចិត្តគ្រប់គូ បើនិយាយពីគូដណ្តើមពានសង្វៀនCambodia Mas Fight វិញគឺវាយឡើងបែកលោហិតស្រក់ពេញសង្វៀន ឡើងជោគអាវលោកអជ្ញាកណ្តាលថែមទៀត ពិតជាមិនធម្មតានោះទេ សង្វៀន Cambodia Mas Fight ម្សិលមិញនេះ។


កីឡាករឆួន បួនបានក្លាយជាម្ចាស់ពានសប្តាហ៍នេះ ដោយអមជាមួយថវិការចំនួន៦លានរៀល ខណៈដែលជើងឯករងបានទៅលើកីឡាករណាំឆៀវ គុនខ្មែរ ទទួលបានថវិការលើកទឹកចិត្តពីអ្នកឧកញ៉ាលាង ម៉េង សហស្ថាបនិកក្រុមហ៊ុនខ្មែរប៊ែរវើរីជីសចំនួន៤លានរៀលថែមទៀត។
ការប្រកួតរវាងអ្នកទាំងពីរបានក្លាយទៅជាផ្ទាំងទស្សនីយ៍ភាពមួយដែលបានទាក់ទាញអារម្មណ៍អ្នកគាំទ្រឱ្យអង្គុយមិនជាប់ឡើយ ថែមទាំងពេញចិត្តចំពោះការប្រកួតជាខ្លាំងដោយកីឡាករទាំពីរបានឆ្លងកាត់ការប្រកួតជម្រុះប៉ះសុទ្ធតែជើងខ្លាំងវាយស្ទើរតែទប់មិនជាប់តែនៅទីបំផុត ជុំទីពីរហាក់មិនថយកម្លាំងរូបគេបានសម្រុកចូលវាយគ្នា មិនសម្ចៃ ការវាយកែងធ្វើឱ្យបែកទាំងសងខាង ។
តែទោះជាយ៉ាងណាក៏ដោយ ក្រោយបញ្ចប់ការប្រកួតជ័យជំនះបានទៅលើកីឡាករឆួន បួន ដោយយកឈ្នះពិន្ទុទៅលើណាំឆៀវ ៕

ដោយ៖ វិកគី

