អាណិតណាស់ បុរសអ្នកអូសរទេះអេតចាយម្នាក់ត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័មនៅមុខផ្សារទំនើប Lucky ក្រុងតាខ្មៅ

ភ្នំពេញ៖ បុរសជាអ្នកអូសរទេះអេតចាយម្នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកហើយរត់ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅចំណុចមុខផ្សារទំនើប Lucky ក្រុងតាខ្មៅ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា បន្ទាប់ពីបង្កហេតុបុកជនរងគ្រោះដល់ស្លាប់ហើយ អ្នកបើកបររថយន្តបង្កមិនបានឈប់ដើម្បីទទួលខុសត្រូវនោះទេ គឺបានព្យាយាមបើករត់គេចរហូតទៅដល់មុខកីឡដ្ឋានខេត្តកណ្ដាល ទើបឈប់រថយន្តចោល រួចចុះរត់គេចខ្លួនបាត់ស្រមោល។

ទោះជាជនបង្ករត់គេចខ្លួនក្តី ប៉ុន្តែរថយន្តបន្សល់ទុកគឺមានស្លាកលេខច្បាស់ៗ ដែលមហាជនកំពុងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចថានឹងធ្វើការស្រាវជ្រាវវែកមុខជនសង្ស័យតាមរបៀបណា។ សូមរំលឹកផងដែរថា សម្ដេចធិបតីធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ៗរួចហើយថា ករណីបើកបរបុកមនុស្សស្លាប់ គឺត្រូវតែទទួលទោសតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ មិនអាចត្រឹមតែការសម្របសម្រួលដោះស្រាយសំណង ដើម្បីបញ្ចប់រឿងបាននោះឡើយ៕

   

ដោយ៖ វិសាល

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២