សង្ស័យភ្លើងប្រចណ្ឌ! អតីតប្តីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ នៅផ្សារស្គន់

មានករណីឃាតកម្មបាញ់ប្រហារមួយបានកើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦នេះ នៅក្នុងផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយអតីតប្ដីបានបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ ។

បើតាមសេចក្ដីរាយការណ៍ជំហានដំបូងបានបញ្ជាក់ថា ខ្មាន់កាំភ្លើង និងស្ដ្រីរងគ្រោះជាអតីតប្ដីប្រពន្ធគ្នា ដែលទើបលែងលះគ្នានាពេលថ្មីៗនេះ។ មូលហេតុដែលនាំឲ្យមានអំពើឃាតកម្មបាញ់ប្រហារនេះកើតឡើង ទំនងផ្ដើមចេញពីភ្លើងប្រចណ្ឌ ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងពិនិត្យនៅទីតាំងកើតហេតុ និងចាត់ការបន្ដតាមនីតិវិធី ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២