ជើងខ្លាំងបើករថយន្តបង្កគ្រោះចរាចរណ៍ ហើយបើករត់ ព្រមទាំងបើកបំបុកនគរបាល និងរថយន្តរបស់នគរបាលទៀតនោះ ត្រូវបានសមត្ថកិច្ចចាប់វៃខ្នោះហើយ នៅពេលនេះ

នៅវេលាម៉ោង៩ និង៥៥នាទីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ មានរថយន្ត១គ្រឿង ពណ៌ខ្មៅ (បិទស្កុតពណ៌ខ្មៅលើផ្ទៃកញ្ចក់) បើកបរក្នុងលក្ខណៈមិនប្រក្រតី ដោយបុករថយន្តចំនួន២គ្រឿង នៅលើដងផ្លូវនៅ ចំណុចភូមិអំពិលជួរ ឃុំតាអុង ស្រុកចំការលើ។

ភ្លាមៗនោះ សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការព្យាយាមបញ្ឈប់រថយន្ត តែរថយន្តមិនព្រមបញ្ឈប់សកម្មភាព រហូតដល់បុកសមត្ថកិច្ចនគរបាលបណ្តាលឲ្យមានរបួសចំនួន២នាក់ និងបំបុករថយន្តរបស់សមត្ថកិច្ច ចំនួន១គ្រឿង និងម៉ូតូ៣គ្រឿងបន្ថែមទៀត។

 

ដើម្បីការពារខ្លួន និងកុំឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃផងនោះ ក្នុង កិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឈានដល់ការផ្ទុះអាវុធចំនួន៣គ្រាប់ បំបែកកង់ឡានតែម្តង ដើម្បីឃាត់រថយន្តខាងលើ។ ជនសង្ស័យក្នុង រថយន្តម្នាក់ឈ្មោះ ប៉ុល ពោធិចា អាយុ៣២ឆ្នាំ មកសួរនាំបន្ត នៅ អធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីចាត់ការបន្តទៀត៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២