ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការបង្ក្រាបទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងសណ្ឋាគារ Wyndham Grand Phnompenh Capital ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយឃាត់ខ្លួនជនបរទេសជាប ៣០០នាក់។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦។


នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចឃាត់ខ្លួនជនបរទេសចំនួន ៣១១នាក់ មាន៥សញ្ជាតិ ក្នុងនោះមានជនជាតិ ចិនចំនួន ២៥៤នាក់ (ស្រី១៨) , ចិនតៃវ៉ាន់ចំនួន ១៨២នាក់ (ស្រី១៤) , ម៉ាឡេស៊ីចំនួន ៣០នាក់ (ស្រី០៣នាក់) , វៀតណាម ២៣នាក់ (ស្រី ០៩នាក់ ) និងជនជាតិឥណ្ឌាចំនួន ០២នាក់ (ស្រី ០១នាក់ ) ។
ចំណែកវត្ថុតាងដែលបម្រើឲ្យសកម្មភាព Online Scams មានដូចជា ៖ ទូរស័ព្ទដៃចំនួន ៦១៥គ្រឿង , Laptop ១៤០គ្រឿង , All in One ៣១គ្រឿង , Monitor ៦គ្រឿង , CPU ៣គ្រឿង និងវត្ថុតាងមួយចំនួននទៀត៕


បច្ចុប្បន្ន ជនបរទេស រួមនិងសម្ភារៈខាងលើ ដែលបម្រើឲ្យប្រព្រឹត្តបទល្មើស (Online Scam) ត្រូវបានកម្លាំងនគរបាលកំពុងបន្តនីតិវិធីតាមច្បាប់ ៕
ដោយ៖ ឧត្តម

