ទំនប់អាង អូរខៃដន បានបាក់ បណ្ដាលឲ្យជន់លិចផ្លូវជាតិលេខ៥ ចំណុចកូនដំរីដល់រង្វង់មូល ផ្លូវលេខ៥៨ និងភូមិមួយចំនួនក្នុងសង្កាត់និមិត្ត

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ទំនប់អូខៃដន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបាក់ហើយ ដែលធ្វើភូមិមួយចំនួន ត្រូវលិច មានដូចជា ភូមិអណ្តូងថ្មមាស ភូមិសូរិយា និងភូមិថ្មសិន ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ បន្តចុះសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនឹងជួយសង្គ្រោះជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ដែលហូរចេញពីអាងអូរខៃដនដែលបានបាក ស្រុកអូរជ្រៅ មកកាន់ទីកន្លែងសុវត្ថិភាព។

សូមជម្រាបថាគិតត្រឹមព្រឹកនេះ អាងអូខេដនត្រូវបានបាក់បណ្ដាលឱ្យទឹកហូរកាត់ផ្លូវជាតិលេខ៥ ចំណុចកូនដំរី ហើយភូមិមួយចំនួន មានភូមិសូរិយា ភូមិអណ្ដូងថ្មមាស ភូមិថ្មសិនសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ប្រឈមនឹងការរងគ្រោះដោយទឹកជំនន់នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២