ភ្នំពេញ៖ កម្មវិធីប្រដាល់គុនខ្មែរដ៏ធំប្រចាំប្រទេស WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស (Kun Khmer Warriors) ត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកផ្ទាំងទស្សនីយភាពប្រយុទ្ធដ៏ស្វិតស្វាញ និងជក់ចិត្តជូនប្រជាប្រិយមិត្តអ្នកស្នេហាវិស័យកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរបានទស្សនា។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ កម្មវិធីចាប់ផ្តើមពី ម៉ោង ៧:០០យប់តទៅ នៅទីតាំងស្ថានីយទូរទស្សន៍ TOWN FULL HD TV។

ការប្រកួតក្នុងសប្តាហ៍នេះ រួមមានគូប្រកួតឆ្នើមៗសរុបចំនួន ៥ គូ ដែលបែងចែកជាគូមិត្តភាពជាតិ និងគូមិត្តភាពអន្តរជាតិដូចខាងក្រោម៖
-គូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)គឺជាការជួបគ្នារវាងកីឡាករ ពេជ្រ សំដែង (កម្ពុជា 🇰🇭) ជួបតទល់ជាមួយ កីឡាករ មាស សុវណ្ណសា (កម្ពុជា 🇰🇭),លន់ លីហេង (កម្ពុជា 🇰🇭)ជួបតទល់ជាមួយ ផាន់ សុផាត (កម្ពុជា 🇰🇭)។
-គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)គឺជាការជួបគ្នារវាងកីឡាករ វុត្ថា សុវណ្ណរាមគ្គ (កម្ពុជា 🇰🇭) ប្រកួតជាមួយ CHEN WEIDA (ចិន 🇨🇳),មាស ប៊ុនថេន (កម្ពុជា 🇰🇭) ប្រកួតជាមួយ MUHAMAD ALI (កៀគីស្ថាន 🇰🇬)
សាន់ គុនខ្មែរ (កម្ពុជា 🇰🇭) ប្រកួតជាមួយ JONATA DHALSIM (ប្រេស៊ីល 🇧🇷)។
គួររំលឹកផងដែរថា ភេសជ្ជៈប៉ូវកម្លាំង WURKZ គឺជាម្ចាស់ឧបត្ថម្ភធំដែលតែងតែ “ជួយគុនខ្មែរ ច្រើនជាងគេ និងដំបូងគេបង្អស់” ក្នុងការលើកស្ទួយ និងផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរទៅកាន់ឆាកអន្តរជាតិ។
កុំភ្លេចអញ្ជើញចូលរួមទស្សនាដោយសេរីនៅស្ថានីយទូរទស្សន៍ថោន ឬទស្សនាការផ្សាយផ្ទាល់តាមរយៈការផ្សាយនៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HD TV និងផេក Wurkz ផងដែរ។
ការចូលរួមទស្សនារបស់បងប្អូនគឺជាការផ្តល់កម្លាំងចិត្ត និងលើកស្ទួយដល់វិស័យកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរយើងទាំងអស់គ្នា៕

ដោយ៖ វិកគី

