ឆ្លងចរន្តអគ្គិសនីឆាបឆេះយានដ្ឋានជួសជុលរថយន្តបណ្តាលឱ្យខូចខាតរថយន្តមួយគ្រឿង​ ម៉ូតូមួយគ្រឿង និងសម្ភារៈជាងមួយចំនួននៅសង្កាត់ចោមចៅទី២

ភ្នំពេញ ៖ យានដ្ឋានជួសជុលរថយន្តមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ ដោយសារឆ្លងចរន្តអគ្គិសនី រងការខូចខាត រថយន្តមួយគ្រឿង ម៉ូតូមួយគ្រឿង សម្ភារៈជាងបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ក្រុម២ ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា យានដ្ឋានខាងលើ សង់ពីគ្រោងដែក ប្រក់ស័ង្កសី ទំហំ១០ម៉ែត្រx២០ម៉ែត្រ ជួសជុលរថយន្ត រងការខូចខាត រថយន្តកូរ៉ូឡារបស់ម្ចាស់មួយគ្រឿង ម៉ូតូមួយគ្រឿង និងសម្ភារៈជាង ជួសជុល គ្រឿងមួយចំនួន ។

 

តាមជាងរថយន្តបានឱ្យដឹងថា ខណៈដែលគាត់កំពុងដេកសម្រាកនៅខាងមុខ ស្រាប់តែឆ្លងចរន្តអគ្គិសនី ឆេះចេញពីបន្ទប់ ខាងក្រោយ ដោយមានកេស ឡាំងច្រើន ភ្លើងឆាបឆេះរាលដាលលឿន ដល់មកខាងមុខ ។

បន្ទាប់ពីហេតុការណ៍គ្រោះអគ្គិភ័យកើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង រថយន្តមកពីអង្គភាព៧១១ កងពលតូចលេខ៧០ រថយន្តស្នងការក្រុងភ្នំពេញ បាញ់ទឹកពន្លត់ភ្លើង នៅវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃដដែល និងការពាឆេះរាលដល់ផ្ទះក្បែរខាង ៕

     

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២