ក្រុមជិះរថយន្តទំនើប រ៉ូរ៉យ ដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ មកលើអ្នករត់ម៉ូតូ កង់បី សង្ស័យរឿងទំនាស់បើកវ៉ាជែងគ្នា

ភ្នំពេញ ៖ ក្រុមអ្នកជិះរថយន្តទំនើប រ៉ូរ៉យ សង្ស័យខឹងអ្នករត់កង់បី បានដកកាំភ្លើង បាញ់រះ៥ គ្រាប់ បណ្តាលឲ្យត្រូវ១គ្រាប់ចំម៉ូតូកង់បី សំណាងល្អម្ចាស់អត់អី ឯខ្មាន់កាំភ្លើងបើករថយន្តគេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជាង១០យប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅមុខសាកលវិទ្យាល័យភូមិន្ទ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវ ២៦១ ក្នុងសង្កាត់ទឹកល្អក់ ទី១ ខណ្ឌទួលគោក។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌា ពណ៌លឿង មួយគ្រឿង និងរថយន្តស៊េរីទំនើប ពណ៌ស មួយគ្រឿងមិនចាំស្លាកលេខ ដោយធ្វើដំណើរចុះពីស្ពានអាកាស៧មករា ក្នុងទិសដៅពីលិចទៅកើត ដោយមិនដឹងថាមានទំនាស់គ្នារឿងអ្វីនោះទេ លុះមកដល់ចំណុចកើតហេតុខាងលើខាងម៉ូតូកង់បីនៅខាងមុខ ឯរថយន្តនៅខាងក្រោយបញ្ឆិតគ្នា ស្រាប់តែខ្មាន់កាំភ្លើងដែរជិះរថយន្តស៊េរីទំនើបបានបើកកញ្ចក់ដកកាំភ្លើងបាញ់រះទៅលើអ្នកបើកបរម៉ូតូកង់បីចំនួន៥គ្រាប់ បណ្ដាលឲ្យ១គ្រាប់ ត្រូវម៉ូតូកង់បីធ្លុះ។ភ្លាមៗនោះខ្មាន់កាំភ្លើងបានឈប់រថយន្តមួយភ្លែតហើយក៏បិទកញ្ចក់រថយន្តវិញបើក ចេញទៅបាត់។បើតាមការៀបរាប់ពីរងគ្រោះជាម្ចាស់ម៉ូតូកង់បី មិនបានប្រាប់ពីមូលហេតុ អ្វីឲ្យពិតប្រាកដនោះទេ គ្រាន់តែបានប្រាប់ថា ខ្មាន់កាំភ្លើងជិះរថយន្តម៉ាករ៉ូរ៉យ មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខកម្ពុជា។

ក្រោយហេតុការភ្លាមៗខ្មាន់កាំភ្លើងបានបើករថយន្តចេញពីកន្លែងកើតហេតុ បាត់ស្រម៉ោល។ ចំណែកភាគីម៉ូតូកង់បី ក៏មិនបានធ្វើការរៀបរាប់វែងឆ្ងាយនោះដែរបានបើកម៉ូតូកង់បីបន្តដំណើរទៅមុខបាត់ ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលនោះទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២