ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារម្សិលម៉ិញនេះថា សហរដ្ឋអាមេរិកអាចនឹងធ្វើការវាយប្រហារអ៊ីរ៉ង់ម្តងទៀត ហើយគាត់នៅសល់តែមួយម៉ោងទៀតប៉ុណ្ណោះដើម្បីធ្វើការសម្រេចចិត្តក្នុងការវាយប្រហារប្រទេសអ៊ីរ៉ង់។


លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា “ខ្ញុំនៅសល់មួយម៉ោងទៀតដើម្បីសម្រេចចិត្តនៅថ្ងៃនេះ” ។លោក Trump បាននិយាយថា មេដឹកនាំរបស់អ៊ីរ៉ង់កំពុងសុំឱ្យធ្វើកិច្ចព្រមព្រៀង ប៉ុន្តែការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិកនឹងកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានសម្រេច។

“មែនហើយ ខ្ញុំចង់និយាយថា ពីរឬបីថ្ងៃ ប្រហែលជាថ្ងៃសុក្រ សៅរ៍ អាទិត្យ ឬប្រហែលជានៅដើមសប្តាហ៍ក្រោយ ជារយៈពេលកំណត់ ពីព្រោះយើងមិនអាចឱ្យពួកគេមានអាវុធនុយក្លេអ៊ែរថ្មីបានទេ”៕

ប្រភប៖ A News
ប្រែសម្រួលដោយ៖ វាសនា

