អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងរស់នៅប្រមូលផ្ដុំចំនួន៨៩ទីតាំង និងចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុក និងចែកចាយសាច់បង្កកនាំចូលពីប្រទេសថៃចំនួន៥១ទីតាំង

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន៨៩ទីតាំង។

ជាលទ្ធផលក្រុមការងារបានចុះត្រួតពិនិត្យទីតាំងទាំងនោះ បានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៥២០​នា​​​ក់ (ស្រី ១៧៨នា​​​ក់​​) ក្នុងនោះជនបរទេសដែលស្នាក់នៅដោយពុំមានលិខិត ឆ្លងដែនមានចំនួន ៣នាក់។​ ក្នុងចំណោម ៨៩ទី​តាំ​ងនោះ ​ក្រុ​មកា​រងា​របាន​ពិនិត្យ​ឃើ​ញ​មានទីតាំងក​រណី​​​កា​​រ​ឆបោ​ក​តាម​​ប្រ​ព័​ន្ធ​បច្ចេកវិទ្យា​ (ONLINE SCAMS) ចំនួន ០៣ករណី រួមមាន៖

-នៅផ្ទះលេខ១០៦ ផ្លូវលេខ៩ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បុរីពិភពថ្មី ផ្លូវជាតិលេខ៣ ដោយបានឃាត់ខ្លួន​ជនសង្ស័យជាជនជាតិបង់ក្លាដេសចំនួន ៥នាក់ ព្រមទាំងសម្ភារមួយចំនួន។

-នៅផ្ទះលេខ០៧ ផ្លូវលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បុរីពិភពថ្មី ផ្លូវជាតិលេខ ៣ ដោយបានឃាត់ខ្លួន​ជ​ន​ស​ង្ស័​យជាជនជាតិបង់ក្លាដេសចំនួន ៩នាក់ (ពុំមានលិខិត ឆ្លងដែន ៣នាក់) ព្រមទាំ​ង​សម្ភា​រមួយចំនួន និងឧបក​រ​ណ៍​ប្រើ​ប្រា​ស់​គ្រឿ​ង​ញៀ​ន​មួយចំនួន។

-អគារខុនដូ ដឺខាសហ្សល រ៉ូយ៉ាល់ (DE CASTLE ROYAL) ស្ថិតនៅអគារ៣៤ ផ្លូវ២៨៨ ភូមិ៣ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង នៅជាន់ទី១៣ (បន្ទប់លេខ១៣០៩) ជាន់ទី​​១​១ (បន្ទប់លេខ១១០៩) ជាន់ទី៦ (បន្ទប់លេខ៦០៥) ដោយបានឃាត់ខ្លួនជន​ជាតិវៀ​ត​ណា​ម ១០​នាក់ ព្រមទាំង​សម្ភា​រមួយចំនួន។

 

ជនសង្ស័យ​ និងសម្ភារត្រូវ​បា​ន​ប​ញ្ជូន​ទៅ​ស្ន​ង​កា​រដ្ឋា​ន​ន​គ​រ​បា​​ល​រាជ​ធា​នី​ភ្នំ​​ពេ​ញ​ ​ដើម្បីបន្ដនីតិវិធី។ ចំពោះទីតាំងផ្ទះ និងបន្ទប់​ខាង​លើ​ ក្រុមការងារបានសម្រេចបិទ ជាបណ្ដោះអាសន្ន។ ជាមួយគ្នានេះដែរ ស្នងការដ្ឋា​​​ន​ន​គ​រ​បា​ល​រាជធានីភ្នំពេញ បានអនុវត្តកា​រ​​ផាក​​ពិន័យ​ចំពោះម្ចាស់ ឬ​អ្ន​ក​គ្រ​ប់គ្រ​ង​ទី​តាំ​ង​រ​ស់​នៅប្រ​មូ​ល​ផ្ដុំ​តា​ម​អ​នុ​ក្រឹត្យ​លេ​ខ០៣ សរុបចំនួន ៣ទីតាំង មនុស្សចំនួន ៨នាក់ គិតជាថវិកាសរុបចំនួន ៣២.០០០.០០០រៀល​។

 

ដោយឡែកក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គណៈបញ្ជាការរដ្ឋបាលខណ្ឌទាំងអស់សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានការពារសិទ្ធិអ្នកប្រើប្រាស់ (ក.ប.ប) ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យទីតាំងឃ្លាំង និងសិប្បកម្មសង្ស័យបាននាំចូល ស្តុកទុក និងចែកចាយ ទំនិញ ត្រី សាច់ បង្កកគ្រប់ប្រភេទពីប្រទេសថៃ សរុបបានចំនួន ៥១ទីតាំង។

ក្នុងចំណោមទីតាំងទាំងអស់នេះ កម្លាំងចម្រុះបានរកឃើញទីតាំងឃ្លាំង និងសិប្បកម្មចំនួន ៤កន្លែង នៅខណ្ឌទួលគោក ខណ្ឌមានជ័យ និងខណ្ឌជ្រោយចង្វារ ដែលមានស្តុកសាច់ និងប្រហិតចម្រុះគ្រប់ប្រភេទជាច្រើនមុខ ដែលបាននាំចូលពីប្រទេសថៃ។ ក្រុមការងារបានសម្រេចបិទទីតាំងទាំងនោះបណ្តោះអាសន្ន និងបាននាំខ្លួនម្ចាស់ទីតាំងទាំងនោះទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តតាមនីតិវិធី៕

       
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២