ភ្នំពេញ៖ បុរស ម្នាក់បានស្លាប់ភ្លាមៗខណៈជិះម៉ូតូលឿនចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកចំពាក់កណ្តាលនៃរថយន្តកំពុងឆ្លងផ្លូវ កាល ពី វេលា ម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃ ទី ១២ ខែមិថុនា ឆ្នាំ ២០២៦ ស្ថិតនៅ ផ្លូវជាតិ លេខ ៣ សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តBYD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CI-0396 កំពុងបើកឆ្លងផ្លូវ ភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE -5240 ជិះមកលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តពេញទំហឹង បណ្តាលឲ្យបោកផ្ទប់បាក់កស្លាប់ភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរណ៍ចុះវាស់វែងអូសយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកសពសមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ វិសាល

