មន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ រៀបចំជួសជុល ផ្លូវមួយចំនួន ដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ ក្រោយពីទទួលរងគ្រោះដោយ គ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង អស់រយៈពេលជាច្រើនថ្ងៃមក តំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរ ពាក់ព័ន្ធ អ្នកជំនាញ រៀបចំស្ថារ និងជួសជុលឡើងវិញ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញបានឱ្យដឹងថា ក្រោយទឹកជំនន់ជំនាញបានធ្វើការជួសជុលផ្លូវជាតិលេខ ២ ផ្លូវជាតិលេខ ៣ ផ្លូវព្រៃស និងផ្លូវលេខ 20A ចាប់ពីរង្វង់មូលកួរស្រូវ ខណ្ឌដង្កោ ដល់ស្រុកកណ្តាលស្ទឹង ដែលទទួលរងការខូចខាតធ្ងន់ធ្ងរដោយទឹកជំនន់ ដែលពេលនេះត្រូវបានជួសជុលរួច និងដាក់អោយចរាចរជាបណ្តោះអាសន្ន។

ផ្លូវលេខ ២១៧ ចាប់ពីស្ពានព្រែកជ្រៃ ដល់រង្វង់មូលកួរស្រូវ បានដាក់អោយចរាចរចំពោះរថយន្តទេសចរ ត្រីចក្រយានយន្ត និងទោចក្រយានយន្ត លើកលែងរថយន្តដឹកជញ្ជូនធុនធ្ងន់។

ចំពោះផ្លូវជាតិលេខ ៤ បាននិងកំពុងជួសជុល និងដាក់អោយចរាចរយានយន្តគ្រប់ប្រភេទ ឯទំនប់ស្ទឹងព្រែកត្នោតក្នុងសង្កាត់ស្ពានថ្ម ក៏បាននិងកំពុងជួសជុល និងអាចធ្វើចរាចរជាធម្មតាឡើងវិញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២