ស្រ្តីម្នាក់ស្លាប់ និង២នាក់ទៀតរបួសធ្ងន់ ដោយសារ រថយន្តដឹងប្រេងក្រុមហ៊ុន PTT បុកអ្នកថ្មើរជើង

ខេត្តព្រះសីហនុ ៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងភូមិអុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើមហាវិថីឆ្នេររាម កាលពីម៉ោងជាង ៧ព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។

សមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្ត ០១គ្រឿងម៉ាក CHENLONG ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-0275 ជាកម្មសិទ្ធរបស់ក្រុមហ៊ុនប្រេងឥន្ទនៈ PTT ដែលមានទិសដៅពីកើត ទៅ លិច (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) មកដល់ចំណុចខាងលើ រថយន្តបានបែកកង់ឆ្វេង រេចង្កូតមកខាងឆ្វេងដៃ បុកអ្នកថ្មើរជើងអង្គុយនៅលើសួនពុះចែកទ្រូងផ្លូវចំនួន ០៣នាក់ ដែលមានទីលំនៅភូមិអុង ឃុំរាម ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ៖ ១.ឈ្មោះ អ៊យ សារ៉ាត់ ភេទស្រី អាយុ ៤០ឆ្នាំ រងរបួសធ្ងន់។ ២.ឈ្មោះ សាន់ សុផល ភេទស្រី អាយុ ៤០ឆ្នាំ រងរបួសធ្ងន់។ ៣.ឈ្មោះ ស៊ីន ឆយ ភេទស្រី អាយុ ៣៧ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ចំណែកជនរងគ្រោះបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ រីឯវត្ថុតាងរថយន្ត យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុអ្នកបើកបររថយន្ត បានទុករថយន្តចោល ហើយចុះរត់គេចខ្លួន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២