​អង្គការ​ HALO​ Trust បានបញ្ចប់ប្រតិបត្តិការបោសសម្អាតមីនដោយជោគជ័យ នៅក្នុងចម្ការមីនមួយកន្លែង នៅក្នុងខេត្តឧត្តរមានជ័យ

ក្រុមការងារបោសសម្អាតមីនរបស់​អង្គការ​ HALO​ Trust បានបញ្ចប់ប្រតិបត្តិការបោសសម្អាតមីនដោយជោគជ័យ នៅក្នុងចម្ការមីនមួយកន្លែង ស្ថិតក្នុងភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្នុងនោះដែរ មីនប្រឆាំងយានយន្តចំនួន ១គ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោលដោយសុវត្ថិភាព។

ផ្លូវមួយខ្សែនេះ ត្រូវបានប្រើប្រាស់ដោយប្រជាពលរដ្ឋមូលដ្ឋានប្រមាណជា ២០០នាក់ សម្រាប់សកម្មភាពកសិកម្ម។ ការបោសសម្អាតនេះ បានជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព ព្រមទាំងជួយគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។យើងនៅតែបន្តប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យសហគមន៍នានាកាន់តែមានសុវត្ថិភាព និងរួចផុតពីការគំរាមកំហែងដោយសារមីន។នេះបើយោងតាមអាជ្ញាធរមីន៕

 
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២