គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ចុះធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ សរុបចំនួន ៧៦ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៥២២នាក់ (ស្រី ១៧៨នាក់) មានលិខិតឆ្លងដែនត្រឹមត្រូវ និងពុំបានឃើញមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឡើយ។


ក្នុងថ្ងៃដដែលនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំរដ្ឋបាលខណ្ឌទាំង១៤ បានសហការជាមួយកម្លាំងអង្គភាពជំនាញ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងស្តុកទុក និងចែកចាយផលិតផលបង្កកនៅតាមភូមិសាស្ត្រនានាក្នុងរាជធានីភ្នំពេញបានចំនួន ៨ទីតាំង ប៉ុន្តែពុំរកឃើញករណីស្តុកទុក ឬចែកចាយផលិតថៃខុសច្បាប់ទេ៕

ដោយ៖ ឧត្តម

