ផឹកស្រាស្រវឹង កូនប្រុសតិរច្ឆាន ហ៊ានយកអង្រែបុកគ្រឿង វាយម្តាយរហូតដល់ស្លាប់

ខេត្តស្វាយរៀង ៖ ផឹកស្រាស្រវឹង ឈ្លោះគ្នាជាមួយម្តាយ កូនប្រុសតិរច្ឆាន ហ៊ានយកអង្រែបុកគ្រឿង វាយក្បាលម្តាយ បណ្តាលអោយបែក ដេកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នៅភូមិព្រៃបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ជនសង្ស័យ ដែលជាកូនតិរច្ឆានរូបនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅចំណុចវាលស្រែ ក្នុងភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ ឈ្មោះ យឹម ធី អាយុ៣៩ឆ្នាំ បានផឹកស្រាស្រវឹងបានឈ្លោះប្រកែកគ្នាជាមួយម្តាយ និងឈានដល់យកអង្រែបុកគ្រឿងវាយសំពងទៅលើម្តាយឈ្មោះ យិន រី ភេទស្រី អាយុ ៦៩ឆ្នាំ ចំក្បាល បណ្តាលអោយបែក ដេកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២