ភ្នំពេញ៖ ពិតជាសោកស្ដាយខ្លាំងណាស់ ចំពោះអវត្តមានរបស់កីឡាករបឺត សង្ឃឹម ដែលមិនអាចចូលរួមប្រកួតព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ស្ថានីយ៍ទូរទស្សន៍ថោនបាន ដោយសារតែបញ្ហាសុខភាព។ នេះបើយោងតាមការបញ្ជាក់របស់ផលិតករប្រដាល់គុនខ្មែរប្រចាំស្ថានីយទទួលថោន លោកជួប វុត្ថា។

ហើយកីឡាករមាស ប៊ុនថេននឹងក្លាយជាបេក្ខភាពថ្មីចូលជំនួស ត្រៀមប្រកួតប៉ះជាមួយម្ចាស់ខ្សែក្រវ៉ាត់រុស្សី ដានីល សាវី អូណូវ ក្នុងប្រភេទទម្ងន់៦០ គីឡូក្រាម ។
Ganzberg លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក កម្មវិធីប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង នៅថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2026 ខាងមុខនេះ កម្មវិធីចាប់ផ្តើមពីវេលាម៉ោង 8:00 យប់តទៅ ទីតាំងរៀបចំស្ថិតនៅជិតផ្សារK-Mall ផ្លូវវែងស្រេងរាជធានីភ្នំពេញ ដោយមានការផ្សាយផ្ទាល់នៅលើកកញ្ចក់ទូរទស្សន៍ថោន,ផេក Town Full HDTV ,Town Plus Media និងBeer Ganzberg ផងដែរ៕

ដោយ៖ វិកគី

