អាសូណាស់! បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកខឿនពុះចែកទ្រូងផ្លូវ នៅវិថីឈ្នះឈ្នះ

ភ្នំពេញ៖ បុរសម្នាក់ បាន ស្លាប់ភ្លាមៗបន្ទាប់ ពី ជិះ ម៉ូតូ HONDA Dream ជិះ ចុះ ពី លើ ស្ពាន ព្រែក ព្នៅ ជ្រុល ចង្កូតបុក ខឿន ពុះចែកផ្លូវ រួច ខ្ទប់ និង បង្គោល ភ្លើង បំភ្លឺ ផ្លូវ ។ ហេតុការណ៍ នេះ បាន កើត ឡើង កាល ពី វេលា ម៉ោង ១២និង៣០នាទី រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ០៧ ខែ កក្កដា ឆ្នាំ ២០២៦ ស្ថិតនៅតាម បណ្ដោយវិថី ឈ្នះ ឈ្នះ (គល់ស្ពាន ព្រែក ព្នៅ) សង្កាត់ ព្រែក ព្នៅ ខណ្ឌ ព្រែក ព្នៅ រាជធានី ភ្នំពេញ ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញ បុរសម្នាក់ជិះ ម៉ូតូ មួយគ្រឿងម៉ាកHONDA Dream ពាក់ ស្លាក លេខ ព្រៃវែង 1J-9578 ជិះ ចុះ ពី លើ ស្ពាន ព្រែក ព្នៅ ជ្រុល ចង្កូតបុក ឡើង ខឿន ពុះចែក ផ្លូវ រួច ខ្ទប់ និង បង្គោល ភ្លើង បំភ្លឺ ផ្លូវបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។សពជនរងគ្រោះមានឈ្មោះ ស៊ិន ដារ៉ូ ភេទប្រុស អាយុ៣០ជាង។

ក្រោយ ពេល កើត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ អធិការ ដ្ឋាន នគរបាល ខណ្ឌ ព្រែក ព្នៅ បានចុះ មក ធ្វើការ វាស់ វែង យក ម៉ូតូ ទៅ រក្សាទុក បណ្ដោះអាសន្ន សិន ។

ចំណែក ឯ សព ជនរងគ្រោះ សមត្ថកិច្ច ធ្វើ លិខិត ប្រគល់ ឲ្យ សាច់ ញាតិ យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ៕

 

ប្រភព៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២