អ៊ីរ៉ង់បានបាញ់មីស៊ីលរាប់សិបគ្រាប់ទៅកាន់មូលដ្ឋានទ័ពអាមេរិកនៅគុយវ៉ែត នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ដែលបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃភាពតានតឹងក្នុងតំបន់ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាមេរិកថ្មីៗនេះទៅលើគោលដៅនានានៅក្នុងប្រទេសអ៊ីរ៉ង់។


កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដើម្បីសងសឹកចំពោះការវាយប្រហាររបស់យោធាអាមេរិកទៅលើគោលដៅអ៊ីរ៉ង់។ មន្ត្រីអាមេរិកមិនទាន់បានរាយការណ៍ពីការស្លាប់ និងរបួស ឬការខូចខាតដល់មូលដ្ឋានទ័ពនៅឡើយទេ៕

ប្រភព៖ World News
ប្រែសម្រួលដោយ៖ វាសនា

