គណៈប្រតិភូជាន់ខ្ពស់កងទ័ពម៉ាឡេស៊ីមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ មានគោលបំណងសំខាន់ៗចំនួន៤

គណៈប្រតិភូជាន់ខ្ពស់កងទ័ពម៉ាឡេស៊ី ដឹកនាំដោយ នាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះបានអញ្ជើញមកដល់ខេត្តសៀមរាបហើយ ដើម្បីបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ គណៈប្រតិភូកងទ័ពម៉ាឡេស៊ី មានគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖

-ទី១ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា និងទំនាក់ទំនងមិត្តភាពរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពម៉ាឡេស៊ី ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។

-ទី២ ជាការបង្ហាញខ្លួនជាផ្លូវការ បន្ទាប់ពីឯកឧត្តមទើបត្រូវបានតែងតាំងជាអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីថ្មី។

-ទី៣ អញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងម៉ាឡេស៊ី ដែលកំពុងបំពេញបេសកកម្មជាអ្នកសង្កេតការណ៍អាស៊ាន។

 

ដំណើរទស្សនកិច្ចនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់៕

   

ដោយ៖ វិចិត្រ

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២