មានករណីអគ្គិភ័យឆេះឃ្លាំងមួយកន្លែង នៅវេលាម៉ោង២២យប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចរោងចក្រ ឌីឡាក់ស៍ អ៊ិនធើណេសិនណល ស្ថិតនៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។អគ្គិភ័យនេះបានឆេះខូចខាតឃ្លាំងទំហំ ០៦ម៉ែត្រ x ៣០ម៉ែត្រ រួមមាន ម៉ាស៊ីនដេរ ចំនួនប្រហែល២៥០គ្រឿង ផ្ទាំងស្បែកចំនួន៩០កាតុង ម៉ាស៊ីនសម្រាប់គៀបសំរាម១ កាវសម្រាប់បិទស្បែកចំនួន៦០ធុង ក្រណាត់រួមទាំងសំភារៈផ្សេងៗមួយចំនួនទៀត ហើយបណ្តាលឲ្យឆេះរាលដាលដល់ឃ្លាំងម៉ាស៊ីនដេររោងចក្រសាន់តិច និង ក្រណាត់មួយចំនួន។


នៅវេលាម៉ោង០២ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃសុក្រទី១០ ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ២២គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ៨០ឡាន ស្មើនឹង ៤៨០ម៉ែត្រគូប, រថយន្តកងពលតូចលេខ៧០ចំនួន៧គ្រឿង ប្រើប្រាសទឺកអស់១០ឡាន ស្មើនឹង៨០ម៉ែត្រគូប, រថយន្តអគ្គិភ័យស្រាបៀកម្ពុជាចំនួន ០១គ្រឿង បានប្រើប្រាស់ទឹកចំនួន៣ឡាន ស្មើ១៨ម៉ែត្រគូប៕


ដោយ៖ វិសាល

