ពិតជាខ្លាំងរបស់គេមែន! បារាំងបានទម្លាក់ម៉ារ៉ុកយប់មិញ ហើយបន្តឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ភ្នំពេញ៖ ពិតជាមិនធម្មតាក្រុមបាល់ទាត់ជើងឯករងរដូវកាលមុនបានទម្លាក់ក្រុមខ្លាំងម៉ារ៉ុក បន្តឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមុនគេ នាវេលាម៉ោង២ទៀបភ្លឺ ថ្ងៃទី១០ ខែកក្កដានេះ ។

ក្រុមមួយនេះនៅតែបន្តរក្សាភាពខ្លាំងដោយរកបានគ្រាប់បាល់ពីរគ្រាប់ ហើយមិនធ្វើឲ្យរបូតគ្រាប់បាល់ឡើយ បញ្ចប់ការប្រកួតលទ្ធផលបានយកឈ្នះម៉ារ៉ុកក្នុងលទ្ធផល ២ទល់នឹង0 ។ កីឡាករដែលបើកការនាំមុខរកគ្រាប់បាល់បាន គឺកីឡាករលេខ១០ របស់បារាំង Kylian Mbappe នៅនាទីទី៦០ ។ បន្តមកទៀតកីឡាករលេខ ៧ របស់បារាំង Ousmane DEMBELE រកបានគ្រាប់បាល់ជ័យជំនះចុងក្រោយនៅនាទី ៦៦។

ជ័យជំនះនេះហើយ ដែលធ្វើឲ្យអ្នកគាំទ្ររបស់គេនៅតែមានសង្ឃឹមថា ក្រុមមួយនេះនឹងបានឡើងទៅវគ្គបន្តនារដូវកាលនេះ។ ដោយឆ្លងកាត់ការប្រកួតជាច្រើនកន្លងមក ក្រុមបារាំងមិនដែលធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ តែងតែទទួលជ័យជំនះជានិច្ច ៕
   

ដោយ៖ វិកគី

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២