ព្រឹត្តិការណ៍ប្រកួតនៅលើសង្វៀន Wurkz សេនាគុនខ្មែរយ័ន្តទាំង8ទិសស្អែកនេះ ដឹងតែជក់ចិត្តទៀតហើយ ជំនួបរវាង រស្មី គុនខ្មែរ និងជើងខ្លាំងហោះមកពីបរទេស

ភ្នំពេញ៖ កីឡាករវ័យក្មេង ល្អកែង ល្អក្បាច់ រស្មី គុនខ្មែរ ជាផ្កាយមួយរូបនៅលើសង្វៀនប្រយុទ្ធក្បាច់គុន កន្លងមកអ្នកគាំទ្របានហៅគេថា ជាកីឡាករសែន រ៉ាដេតទី2 ដ្បិតគេជាកីឡាករដែលមានអាវុធល្អ។

រៀងរាល់ការប្រកួតរបស់គេមិនថាប៉ះកីឡាករខ្មែរ ប៉ះកីឡាករបរទេស ជាការប្រកួតលក្ខណៈមិត្តភាព ឬមួយក៏ដណ្ដើមពានឬខ្សែក្រវ៉ាត់នោះទេ ឆន្ទៈនៅក្នុងការប្រយុទ្ធរបស់គេគឺមកដើម្បីប្រកួត មិនដែលធ្វើឱ្យអ្នកគាំទ្រខកបំណងឡើយ។

វិលមកជាថ្មីនៅសង្វៀន Wurkz សេនាគុនខ្មែរយ័ន្តទាំង8ទិសនាសប្តាហ៍នេះ រស្មីនឹងត្រូវធ្វើការធ្ងន់ ដោយប៉ះជើងខ្លាំងមកពីប្រទេសអាហ្សារី កីឡាករ រ៉េតចៃមៀ រ៉ាយាន ក្នុងការប្រកួតមិត្តភាពអន្តរជាតិវាយ3 ទឹកច្បាប់គុនខ្មែរ ។ប្រកួតនៅថ្ងៃសៅរ៍ ទី១១ ខែកក្កដាស្អែកនេះ នៅស្ថានីយទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ 6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បន្ថែមពីគូនេះ ក៏នៅមានការប្រកួតជាច្រើនគូរទៀត ដូចជាការប្រកួតម៉ារ៉ាតុង ឃីកបុកស៊ីងដណ្ដើមពាន ប្រភេទទម្ងន់57គីឡូក្រាម ដោយមានកីឡាករជាបេក្ខភាពចូលរួមប្រកួតរួមមាន៖ កីឡាកររឿង ឌីណា, ទី រះ , ធន់ អផងឡុង ,និងកីឡាករពេជ្រ សុភ័ក្រ។

 

នៅក្នុងព្រឹត្តិការណ៍ប្រកួតនេះដែរ ក៏មានការប្រកួតគូមិត្តភាពអន្តរជាតិគឺជាការជួបគ្នារវាងកីឡាករសោម វិច្ឆ័យ ត្រូវប៉ះជាមួយកីឡាករអឺរ៉ង់ រ៉ាស់ស៊ូ បាសៀន ,ចម្រើន គុនខ្មែរ ប៉ះជាមួយកីឡាករចិន ហ៊្វូ ហ្សីនរឿយ ៕

 

ការប្រកួតនេះ មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ Town Full HDTV និងនៅលើ facebook page ៖Town Full HDTV, TOWN Plus Media និងWurkz ផងដែរ។ សូមអញ្ជើញបងប្អូនចូលរួមទស្សនាដោយសេរី និងឱ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរយើងឱ្យឡើងដល់កម្រិតពិភពលោក៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២