ជនសង្ស័យ៣នាក់ត្រូវបានឃាត់ខ្លួនករណីលួចម៉ូតូចំនួន២គ្រឿង នៅចំណុចក្បែរវត្តនន្ទមុន្នី សង្កាត់ស្ទឹងមានជ័យទី២

ភ្នំពេញ៖ នៅវេលាម៉ោងប្រហែល៤ និង៣០នាទីទៀបភ្លឺថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន០៣នាក់ករណីលួចម៉ូតូចំនួន០២គ្រឿង នៅចំណុចលើដងផ្លូវលេខ១៨៦ ក្រុមទី៣ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចក្បែរវត្តនន្ទមុន្នី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះរួមមាន៖ ១-ឈ្មោះ ហេង បញ្ញា ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅ ពុំពិតប្រាកដ,២- ឈ្មោះ សួស ម៉េងហួរ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង៣-ឈ្មោះ សុខ សាវី ភេទប្រុស អាយុ១៤ឆ្នាំជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិព្រៃទាល់ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធនីភ្នំពេញ ។

*វត្ថុតាងចាប់យកបានរួមមាន៖ ម៉ូតូម៉ាក Honda Scoopy ស៊េរី2025 ពណ៍ខ្មៅ អត់ស្លាកលេខ ដែលមានលេខតួនិងលេខម៉ាស៊ីន: 1292544 និងម៉ូតូម៉ាក Honda Dream C125 ស៊េរី2017 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GT-3302 ដែលមានលេខតួនិងលេខម៉ាស៊ីន: 9711098 (ជារបស់ជនរងគ្រោះដែលជនសង្ស័យខាងលើ និងបក្ខពួកលួចនៅពេលកើតហេតុ ) ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានប្រគល់ឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២នៃអធិការដ្ឋាននគរបាលស្ទឹងមានជ័យ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

ដោយ៖ វិសាល

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២