ភ្នំពេញ ៖ ក្មេងសិស្សសាលាបានប្រទះឃើញកាំភ្លើងខ្លីមួយដើម ដាក់ក្នុងកាបូបត្រូវបានគេបោះប្លុងចោលនៅក្រោមដើមពោធិ៍ មាត់ស្រះទឹក ក្នុងវត្តទួលសុភាឃួន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។


តាមសមត្ថកិច្ចបានឱ្យដឹងថា អាវុធខ្លីមួយដើមខាងលើ ម៉ាក ប៉េអាកុល មានបង់ចំនួន២ ក្នុងកាបូបឃើញមានប័ណ្ណសំគាល់អាវុធខ្លី មួយសន្លឹក ។
តាមប្រភពបានឱ្យដឹងថា នៅវេលាម៉ោងខាងលើមានក្មេងសិស្សសាលាដើរឆ្លងកាត់ចំណុចមាត់ស្រះទឹក ស្រាប់តែប្រទះឃើញកាបូបពណ៌ខ្មៅ ងឿងឆ្ងល់ ក៏បើកមើលឃើញអាវុធខ្លី រត់ទៅប្រាប់លោកតាអាចារ្យ និងរាយការណ៍ទៅមេភូមិ រួចរាយការណ៍បន្តទៅសមត្ថកិច្ច ។ ករណីខាងលើនេះត្រូវបានកម្លាំងប៉ុស្តិ៍ចោមចៅទី៣ និងកម្លាំងអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចុះទៅពិនិត្យបឋម រួចយកទៅរក្សាទុកជាបណ្តោះអាសន្ន និងស្រាវជ្រាវបន្តទៀត៕

ដោយ៖ វិសាល

