លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិកបានទទួលស្វាគមន៍លោកឧត្តមនាវី Steve Koehler មេបញ្ជាការកងនាវាប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកមកកាន់ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ ដើម្បីពិភាក្សាពីវិធីសាស្ត្រក្នុងការដែលសហរដ្ឋអាមេរិកអាចជួយគាំទ្រដល់ការពង្រឹងទំនាក់ទំនងយោធាជាមួយប្រទសកម្ពុជា។


ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះថា សហរដ្ឋអាមេរិក និងកម្ពុជាកំពុងរួមគ្នាពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំ ដែលគាំទ្រដល់សន្តិសុខក្នុងតំបន់ បង្កើនកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ និងរួមចំណែកដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានសន្តិសុខ និងវិបុលភាពកាន់តែប្រសើរ៕

ដោយ៖ វិចិត្រ

