គ្រំយក្ស ឬគ្រំដៃខ្លា មិនត្រឹមតែជាសត្វសមុទ្រដែលមានពណ៌ស្រស់ស្អាតទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែពួកវាថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់សុខភាពប្រព័ន្ធអេកូឡូស៊ីផ្កាថ្ម និងជីវចម្រុះសមុទ្ររបស់ប្រទេសកម្ពុជាថែមទៀត។

ដោយទទួលបានការគាំទ្រថវិកាពី The Rufford Foundation និង Rumah Group គម្រោង Project Giant Clam – KH កំពុងដំណើរការបង្កើតទិន្នន័យគោលជាប្រព័ន្ធដំបូងគេបង្អស់ អំពីវត្តមានគ្រំដៃខ្លា (គ្រំយក្ស) នៅទូទាំងតំបន់ឆ្នេរសំខាន់ៗចំនួន ៤ របស់ប្រទេសកម្ពុជា រួមមាន៖ ប្រជុំកោះរ៉ុង ប្រជុំកោះស្តេច ប្រជុំកោះកែប និងខេត្តកំពត។

ទន្ទឹមនឹងនេះ គម្រោងក៏មានគោលបំណងលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋានសម្រាប់ការងារអភិរក្សគ្រុំប្រភេទនេះផងដែរ។នេះបើតាមគម្រោង គម្រោង Project Giant Clam – KH៕

ដោយ៖ វិចិត្រ

