ភ្នំពេញ ៖ នារី ម្នាក់ បាន ស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈ កំពុងជិះម៉ូតូហើយត្រូវបានរថយន្តកូរ៉េដឹកអេតចាយបើកវ៉ាជែងជ្រុលទៅបុកពេញទំហឹង កាល ពី វេលាម៉ោង ០៧យប់ ថ្ងៃ ទី២២ ខែ កញ្ញា ឆ្នាំ ២០២៦ ស្ថិត តាម បណ្ដោយ ផ្លូវ ២០០៤ សង្កាត់ កាកាប ទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុខណៈកំពុងភ្លៀងគេឃើញនារីម្នាក់ជិះម៉ូតូម៉ាក HONDA Beat ពាក់ ស្លាក លេខ ភ្នំពេញ 1D-1758 ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ដ កូរ៉េ ដឹក អេតចាយ មួយ គ្រឿង ពាក់ស្លាក លេខ ភ្នំពេញ 2M-0100 បើក វ៉ាជែង ក្នុងទិសដៅបញ្ច្រាសទិសគ្នាចូលចំណែកខាងម៉ូតូជ្រុល ទៅ បុក ពេញទំហឹង បណ្តាលឲ្យនារីរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែង។ ភ្លាមៗនោះ ប្រជាពលរដ្ឋបានឃាត់ តៃកុង រថយន្ដ ប្រគល់ឲ្យ សមត្ថកិច្ច ។

ក្រោយ ពេល កើត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញបានចុះ មក ធ្វើ ការ វាស់ វែង យក រថយន្ដ និង ម៉ូតូ ទៅ រក្សា ទុក រង់ ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ។ ចំណែក ឯ សព ជនរងគ្រោះ សមត្ថកិច្ច ធ្វើ លិខិត ប្រគល់ ឲ្យ សាច់ ញាតិ យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ៕

ដោយ៖ វិសាល

