សម្តេចតេជោហ៊ុន សែន៖ ថ្ងៃនេះជាខួបលើកទី២៨ឆ្នាំនៃការប៉ុនប៉ងធ្វើឃាតខ្ញុំពីសំណាក់ពួកចោរនយោបាយ(24.9.1998-24.9.2026)

នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានសរសេរសារនៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចថា៖ ក្រោយពេលខ្មាំងលួចសម្លាប់តែមិនស្លាប់ពេលនោះហើយដែលខ្ញុំយកដៃដាក់លើក្បាល ដោយនិយាយក្នុងចិត្តថា ខ្ញុំត្រូវពង្រឹងអំណាច និងត្រូវបញ្ចប់សង្គ្រាមឲ្យខាងតែបាន។

សម្តេចតេជោបានបន្តទៀតថា តាមពិតក្រោយឈ្នះឆ្នោតឆ្នាំ១៩៩៨ ខ្ញុំបានស្នើសុំឈប់ធ្វើនាយករដ្ឋមន្ត្រី ដោយមានការប្រជុំគណអចិន្ត្រៃយ៍គណបក្សនៅផ្ទះខ្ញុំនៅតាខ្មៅនាល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៩៨ ក្រោមអធិបតីភាពបងជា ស៊ីម ប៉ុន្តែមិនមានថ្នាក់ដឹកនាំណាយល់ព្រមឲ្យខ្ញុំឈប់ធ្វើនាយករដ្ឋមន្ត្រីនោះទេ។ខ្ញុំគិតថា ខ្ញុំបន្តធ្វើនាយករដ្ឋមន្ត្រីត្រឹមឆ្នាំ២០០៣ ប៉ុន្តែនៅពេលដែលគេហ៊ានសម្លាប់ខ្ញុំយ៉ាងឃោឃៅបែបនេះ ខ្ញុំ

លើកដៃដាក់លើក្បាលនិយាយក្នុងចិត្តថា ត្រូវពង្រឹងអំណាចត្រូវបញ្ចប់សង្រ្គាម និងត្រូវធ្វើនាយករដ្ឋមន្ត្រីរហូតដល់ពេលឈប់ចង់ធ្វើ។

ក្រោយមកខ្ញុំនិយាយថា ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រី ថ្ងៃក្រោយខ្ញុំនឹងក្លាយទៅជាឪនាយករដ្ឋមន្ត្រី ខ្ញុំពិតជាធ្វើបានមែនគឺហ៊ុន ម៉ាណែតបានក្លាយជានាយករដ្ឋមន្ត្រីជាង៣ឆ្នាំមកហើយ តាមរយៈការបោះឆ្នោត និងស្របតាមរដ្ឋធម្មនុញ្ញ។ចង់ឈប់ធ្វើនាយករដ្ឋមន្ត្រីក្នុងវ័យ៤៦ឆ្នាំ តែដល់គេចង់សម្លាប់ត្រូវធ្វើនាយករដ្ឋមន្ត្រី២៥ឆ្នាំទៀតរហូតអាយុ៧១ឆ្នាំទើបឈប់។

 

សម្តេចតេជោបានរំលេចសំណេរទៀតថា អំណាចហ៊ុន សែនមិនទាន់ចប់ទេទាំងជាប្រធានបក្សកាន់អំណាច និងទាំងជាប្រធានព្រឹទ្ធសភា។ខ្ញុំនឹងបន្តកំដរលេងជាមួយពួក(កំចាត់ត្រកូលហ៊ុន)រហូតពួកនេះអស់ពីផែនដី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២