ពីមួយសប្តាហ៍ទៅមួយសប្តាហ៍កាន់តែតាន់តឹងទៅៗ សប្តាហ៍នេះសុទ្ធតែជើងខ្លាំង នៅលើសង្វៀន Cambodia Mas Fight គូសន្សំពិន្ទុពូល B ជុំទី2 ខ្សែក្រវាត់ Mas Fight Kun Khmer!

ភ្នំពេញ៖ កីឡាករនីមួយៗពិបាកនៅក្នុងការវាយយកពិន្ទុ ដោយច្បាប់នៃការប្រកួតមានភាពតានតឹង ភាគច្រើននៃការប្រកួតគឺកម្រមានអ្នកឈ្នះណាស់ បានត្រឹមតែស្មើប៉ុណ្ណោះ ។ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ការប្រកួតនៅលើសង្វៀន Cambodia Mas Fight កាន់តែមានភាពតាន់តឹងទៅៗ ព្រោះថា កីឡាករនីមួយៗដែលនឹងត្រូវឡើងមកប្រកួតជាមួយគ្នាគឺសុទ្ធតែជាជើងខ្លាំង ដែលបានផ្តួលដៃគូជាបន្តបន្ទាប់រួចមកហើយ ទម្រាំតែបានឡើងមកជួបគ្នានាសប្តាហ៍នេះ។

**សម្រាប់ចុងសប្តាហ៍នេះ គូប្រកួតសរុបនៅលើសង្វៀន Cambodia Mas Fight គូសន្សំពិន្ទុពូល B ជុំទី2 ខ្សែក្រវាត់ Mas Fight Kun Khmerរួមមាន៖
– ឈួន បួន vs នួន ចក់រ៉ាជូ។
– សឹង ឡេង vs ពេជ្រ សុខឃឹម។ដូច្នេះរង់ចាំមើលថា តើអ្នកណាអាចទទួលបាន 3 ពិន្ទុនៅក្នុងសប្តាហ៍នេះ ។

**ដោយឡែក សម្រាប់គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)វិញរួម៖
– វុត្ថា ប៊ុនទិត្យ vs ប៉ះជាមួយកីឡាករឡើង SUEA LEK KRU AOD PHONTHONG។
– រិទ្ធ ភូលូ vs ប៉ះកីឡាករចិន ZHANG HENG។
– ភក្តី គុនខ្មែរ vs .ជួបតតាំងជើងខ្លាំងបរទេស។
– សោម វិច្ឆ័យ vs ប៉ះកីឡាករអ៉ឺរ៉ង់ EISA។

សូមកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នាបងប្អូន ដែលព្រឹត្តិការណ៍ប្រកួតដ៏កក្រើកនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី27 ខែកញ្ញា ឆ្នាំ2026នេះ កម្មវិធីចាប់ផ្តើមពីម៉ោង 3រសៀលតទៅ ទីតាំង នៅស្ថានីយទូរទស្សន៍ថោន ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។សូមអញ្ជើញចូលរួមទស្សនាដោយសេរី។

 

ជាមួយគ្នានេះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town FULLHD TV និង ផេក Cambodia Beer ផងដែរ៕

ដោយ៖ វិកគី

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២