ទីបំផុត! គិតត្រឹមដើមសប្តាហ៍នេះរកឃើញជើងខ្លាំងដែលមានពិន្ទុលើសគេហើយ ក្នុងការប្រកួតជម្រុះដណ្ដើមខ្សែក្រវ៉ាត់Cambodia Mas Fight

ភ្នំពេញ៖ ឆ្លងកាត់រយៈពេលអស់ជាច្រើនសប្តាហ៍មកនោះ ការប្រកួតជម្រុះច្រើនជុំ កីឡាករពិបាកក្នុងការរកពិន្ទុលើសគូប្រកួតណាស់ ក្នុងជំនួបមួយទឹក 9 នាទី ដោយកីឡាករម្នាក់ៗសុទ្ធតែទទួលបាន១ពិន្ទុចែកគ្នាក្រោយចប់ការប្រកួត ដោយលទ្ធផលបានត្រឹមស្មើគ្នាប៉ុណ្ណោះ។

ប៉ុន្តែនៅថ្ងៃអាទិត្យម្សិលមិញនេះ មិនដូចសប្តាហ៍មុនៗទៀតឡើយ យើងបានរកឃើញកីឡាករលេចធ្លោជាងគេ ក្រោយពីបានផ្ដាច់គូប្រកួតឱ្យបោះបង់ការប្រកួត ដោយទទួលបាន 3 ពិន្ទុបន្ថែម ក្នុងការប្រកួតពូល A ជុំទី 3 ។

កីឡាករចិត្រ សុភី ក្រសោបបាន៣ពិន្ទុបន្ថែម ក្រោយពីការវាយដៃគូឲ្យបោះបង់ការប្រកួត កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដោយកីឡាករពុយ ឡាយបានរងបរាជ័យ ដោយត្រូវអាជ្ញាកណ្តាលបញ្ឈប់ ធ្វើឲ្យសុភីទទួលបានជ័យជំនះ ព្រមជាមួយនឹងប្រាក់រង្វាន់លើកទឹកចិត្តជាច្រើនពីកម្មវិធីដែលឧបត្ថម្ភដោយ Cambodia Beer ហើយកំពុងតែមានលំដាប់ពិន្ទុលើសគេ នៅក្នុងកំពូលតារាង ។


គួរជម្រាបផងដែរថា កម្មវិធីCambodia Mas Fightតែងតែមានការផ្សាយរាងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង 3 រសៀលតទៅ ទស្សនិកជនអាចចូលរួមទស្សនាដោយសេរី នៅស្ថានីយ៍ទូរទស្សន៍ថោន ក្នុងសង្កាត់គីឡូម៉ែត្រលេខ 6 ខណ្ឌឬស្សីកែវ ៕

   

ដោយ៖ វិកគី

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២