MESSI លាពីជម្រើសជាតិអាហ្សង់ទីនទាំងទឹកភ្នែក ក្រោយពីសាងភាពអស្ចារ្យរយៈពេល២១ឆ្នាំនៅក្នុងអាជីពបាល់ទាត់របស់ខ្លួន!

ភ្នំពេញ៖ នៅយប់ថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៦យប់មិញនេះ បានក្លាយជារាត្រីដ៏រំជួលចិត្តបំផុតមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់អាហ្សង់ទីន ខណៈ Lionel Messi បានបង្ហាញខ្លួនជាលើកចុងក្រោយជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន នៅកីឡដ្ឋាន Estadio Monumental ទីក្រុង Buenos Aires។

ក្នុងការប្រកួតមិត្តភាពទល់នឹង បេណាំង អាហ្សង់ទីនបានយកឈ្នះដោយលទ្ធផល 3-0 ហើយ Messi បានបញ្ចប់ការប្រកួតចុងក្រោយរបស់ខ្លួនជាមួយស្ថិតិដ៏អស្ចារ្យ ១គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ២លើក។ នោះមានន័យថា Messi បានចូលរួមដោយផ្ទាល់លើគ្រាប់បាល់ទាំង ៣គ្រាប់របស់អាហ្សង់ទីន។

នៅនាទីទី 48 Messi បានទាត់បាល់ជ្រុងយ៉ាងល្អ ឱ្យ Nicolás Otamendi តែតបញ្ចូលទី បើកការនាំមុខ 1-0។ នាទីទី 61 Messi បន្តបង្ហាញភាពអស្ចារ្យ ដោយបញ្ជូនបាល់ឱ្យ Nico Paz ស៊ុតបញ្ចូលទី ធ្វើឱ្យអាហ្សង់ទីននាំមុខ 2-0។

នៅនាទីទី 70/71 ពេលវេលាដែលអ្នកគាំទ្រជាង 85,000 នាក់ រង់ចាំបានមកដល់។ Messi ទទួលបានបាល់ពិន័យ 11 ម៉ែត្រ ហើយស៊ុតបញ្ចូលទីដោយជើងឆ្វេងយ៉ាងម៉ឺងម៉ាត់។ វាក៏ជាគ្រាប់បាល់អន្តរជាតិទី 126 របស់គាត់ផងដែរ។

អ្វីដែលកាន់តែពិសេស គឺនៅពេលការប្រកួតឈានដល់ នាទីទី 10 ដែលតំណាងឱ្យលេខអាវរបស់ Messi អាជ្ញាកណ្តាលបានផ្អាកការប្រកួត ដើម្បីឱ្យអ្នកគាំទ្រទាំងកីឡដ្ឋានក្រោកឈរទះដៃ និងស្រែកហៅឈ្មោះ “Messi! Messi! Messi!” ជាការគោរពដល់វីរបុរសលេខ 10របស់ពួកគេ។

នៅក្រោយចប់ការប្រកួត អារម្មណ៍របស់ Messi បានបង្ហាញឡើងថា គាត់មិនអាចលាក់បាំងទឹកភ្នែកបានទៀតឡើយ ខណៈដែលអ្នកគាំទ្រ និងមិត្តរួមក្រុមផ្តល់ការគោរព និងអរគុណចំពោះអ្វីគ្រប់យ៉ាងដែលគាត់បានធ្វើសម្រាប់អាវពណ៌ខៀវ-ស។

នេះគឺជាការបិទបញ្ចប់ អាជីពជាមួយជម្រើសជាតិរយៈពេល ២១ឆ្នាំ របស់ Messi។ គាត់បានបង្ហាញខ្លួនសរុបចំនួន 208 ប្រកួត និងរកបាន 126 គ្រាប់ ក្លាយជាអ្នករកគ្រាប់បាល់ និងជាអ្នកបង្ហាញខ្លួនច្រើនជាងគេក្នុងប្រវត្តិសាស្ត្រជម្រើសជាតិអាហ្សង់ទីន។

សមិទ្ធផលធំៗរបស់ Messi ជាមួយអាហ្សង់ទីនរួមមាន៖Copa América 2021,Finalissima 2022,FIFA World Cup 2022
,Copa América 2024,126 គ្រាប់ក្នុង 208 ប្រកួត ដែលគាត់ពាក់អាវលេខ 10 និងធ្វើជាប្រធានក្រុមអស់រយៈពេលជាច្រើនឆ្នាំ៕

ដោយ៖ វិកគី

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២