ភ្នំពេញ៖ ព្រឹត្តិការណ៍«ភិមានអាកាស KUN KHMER FIGHT CLUBBING BOOSTRONG»ត្រូវបានចាត់ទុកថា ជាមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដើម្បីលើកតម្កើងមរតកគុនខ្មែរ និងអរិយធម៌ខ្មែរទៅកាន់ពិភពលោក! ( THE HOME OF KUN KHMER )ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងមានការប្រកួតលក្ខណៈគុនខ្មែរ និងឃីកបុកស៊ីង ដោយមានកីឡាករជើងខ្លាំងទាំងជាតិ និងអន្តរជាតិសរុបចំនួន៧គូ ឡើងតតាំងល្បងសមត្ថភាពក្បាច់គុនគ្នានៅលើសង្វៀនដ៏ថ្មីសន្លាងដែលរៀបចំដោយស្ថានីយ៍ទូរទស្សន័ TOWN ឧបត្ថម្ភធំដោយ BOOSTRONG។


សូមបញ្ជាក់ផងដែរថា កំពូលកីឡាករជើងខ្លាំងអន្តរជាតិដែលនឹងត្រូវមកប្រកួតនេះ មានមកពី ៦ ប្រទេស រួមមាន៖ ប្រទេសអ៊ីតាលី បារាំង រូម៉ានី ទុយណេស៊ី តួគីយេ និងសេណាហ្គាល់។
ព្រឹត្តិការណ៍នេះនឹងត្រូវធ្វើការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ TOWN FULLHD TV និងផ្សាយបន្តទៅកាន់ DAZN TV ដែលជាបណ្តាញទូរទស្សន៍កីឡាដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស ទៅកាន់បណ្តាប្រទេសជាង ២០០ប្រទេស នៅជុំវិញពិភពលោក។ បន្ថែមពីនេះ នៅក្នុងតំបន់ព្រឹត្តិការណ៍នោះ ក៏មានការដាក់ស្តង់ពិព័រណ៍ផលិតផល (ដូចជា ទឹកបរិសុទ្ធ និងភេសជ្ជៈប៉ូវកម្លាំង)ជាពិសេស Boostrong ជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ។
គូប្រកួតសរុបដែលនឹងត្រៀមខ្លួនឡើងអង្រួនសង្វៀននៅលើទឹកដីអង្គរនោះរួមមាន៖
– កីឡាករ ផានិត គុនខ្មែរ vs PASQUALE RUBINO។
– កីឡាករ សោម វិច្ឆ័យ vs ALI ZARINFAR (ដណ្តើមខ្សែក្រវាត់ IPCC World Championship Kickboxing)។
– កីឡាករ ឈឿង ល្វៃ vs BAHRI AYOUB។
– កីឡាករ ម៉ឺន មេឃា vs SUAYB ACAR (ដណ្តើមខ្សែក្រវាត់ IPCC World Championship Kickboxing)។
– កីឡាករ ពេជ្រ សម្បត្តិ vs RAGHEB DKHILI។
– កីឡាករ អេ អាំម៉ារីនភូថង 🇰🇭 vs 🇮🇹 THRISTAN ។MASSOBRIO (ដណ្តើមខ្សែក្រវាត់ Fight Clubbing World Championship)។
គូប្រកួតដណ្តើមខ្សែក្រវាត់ Fight Clubbing World Championship គឺជាការជួបគ្នារវាងកីឡាករ ធឿន ធារ៉ា 🇰🇭 vs 🇸🇳 ABDOULAYE DIALLO (ដណ្តើមខ្សែក្រវាត់ Fight Clubbing World Championship)។
សូមជម្រាបផងដែរថា ព្រឹត្តិការណ៍ប្រកួតក្បាច់គុនបុរាណខ្មែរដ៏ធំ លំដាប់ពិភពលោកនេះទទួលបានការឯកភាពជាគោលការណ៍ពីរាជរដ្ឋាភិបាល ដោយអនុញ្ញាតឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយស្ថានីយ៍ទូរទស្សន៍ Town Full HDTV និងស្ថាប័ន FIGHT CLUBBING របស់ប្រទេសអ៊ីតាលីរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់កម្រិតអន្តរជាតិ “ភិមានអាកាស KUN KHMER × FIGHT CLUBBING” ឆ្នាំ២០២៦នេះឡើង ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ នៅព្រះលានជល់ដំរី ទឹកដីបេតិកភណ្ឌប្រវត្តិសាស្ត្រ ខេត្តសៀមរាប។
សូមអញ្ជើញបងប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាដោយសេរី ទីតាំងរៀបចំសង្វៀន នៅព្រះលានជល់ដំរី ក្នុងរមណីយដ្ឋានអង្គរ កម្មវិធីនឹងចាប់ផ្តើមពីម៉ោង 7យប់តទៅ ជូនពរឱ្យកីឡាករគុនខ្មែរយើងទទួលបានជោគជ័យនៅលើសង្វៀនចុងសប្តាហ៍នេះ៕

ដោយ៖ វិកគី

