ក្នុងពិធីចុះ MOU ស្ថានីយ៍ទូរទស្សន៍Town ស្ថាប័នFight Clubbing និង Dazn TV រំពឹងថា ព្រឹត្តិការណ៍”ភិមានអាកាស Boostrong Kun Khmer Fight Clubbing”នឹងទទួលបានការគាំទ្រខ្លាំងពីបណ្តាប្រទេសនៅជុំវិញពិភពលោក នាំមកជូនដោយ Boostrong!

ភ្នំពេញ ៖ សន្និសីទសារព័ត៌មាននៃការចុះអនុស្សរណៈផ្សព្វផ្សាយពីព្រឹត្តិការណ៍ “ភិមានអាកាស Boostrong Kun Khmer Fight Clubbing ” ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ  ថ្នាក់ដឹកនាំនៃស្ថាប័នពាក់ព័ន្ធទាំងអស់រំពឹងថា នឹងទទួលបានការផ្សព្វផ្សាយទូលំទូលាយជុំវិញពិភពលោកពីព្រឹត្តិការណ៍ប្រកួតក្បាច់គុនដ៏ធំមួយនេះ។

ព្រឹត្តិការណ៍ ‘Phimean Akas BOOSTRONG Kun Khmer Fight Clubbing’នៅសៀមរាប គឺជាបេះដូងវប្បធម៌ខ្មែរ ដែលបង្ហាញតាមរយៈភាពអស្ចារ្យនៃប្រាសាទបុរាណជាច្រើន ជាមួយចម្លាក់ក្បាច់ គុនបុរាណខ្មែរលើជញ្ជាំងប្រាង្គប្រាសាទ ដែលបញ្ជាក់ថា ក្បាច់គុនខ្មែរគឺជាក្បាច់គុនចំណាស់ជាងគេក្នុងតំបន់។ តាមរយៈស្ថានីយទូរទស្សន៍អន្តរជាតិ ព្រឹត្តិការណ៍នេះនឹងត្រូវផ្សព្វផ្សាយទៅកាន់បណ្តាប្រទេសជាង ២០០ នៅលើពិភពលោក ដែលនឹងបានឃើញពីវប្បធម៌ និងក្បាច់គុនដ៏អស្ចារ្យរបស់ខ្មែរ រួមជាមួយការប្រកួតដ៏អស្ចារ្យរបស់កីឡាករគុនខ្មែរលំដាប់កំពូលប្រចាំប្រទេស មានដូចជា៖ ធឿន ធារ៉ា, ពេជ្រ សម្បត្តិ, អេ អាំម៉ារីន, ម៉ឺន មេឃា, ឈឿន ល្វៃ, សោម វិន័យ និងផានិត គុនខ្មែរ។ BOOSTRONG តែងតែលើកស្ទួយគុនខ្មែរជានិច្ច ។

ពិធីចុះអនុស្សរណ:នៃការយោគយល់គ្នាដើម្បីកិច្ចសហការរវាងស្ថានីយ៍ទូរស្សន៍ TOWN FULL HDTV, FIGHT CLUBBING និង ទូរស្សន៍ DAZN ដើម្បីរៀបចំមហាព្រឹត្តិការណ៍ ភិមានអាកាស គុនខ្មែរនេះ។
លោក គឹម ស៊ុនកុសល ទីប្រឹក្សាជាន់ខ្ពស់របស់ទូរទស្សន៍ថោនបានឲ្យដឹងថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង ស្ថានីយទូរទស្សន៍ ថោន ជាមួយ ស្ថាប័ន Fight Clubbing» និង ទូរទស្សន៍ Dazn នៅថ្ងៃនេះ គឺជាបង្គោលចរ និងជាទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត នៃការចាប់ដៃគូសហការ ប្រកបដោយផ្លែផ្កា រវាងស្ថាប័នផ្សព្វផ្សាយឈានមុខគេនៅក្នុងប្រទេសកម្ពុជា គឺទូរទស្សន៍ ថោន និងស្ថាប័នកីឡាប្រដាល់ អន្តរជាតិដ៏មានប្រជាប្រិយភាព គឺ Fight Clubbing និង ទូរទស្សន៍ Dazn ដែលមានឈ្មោះល្បីល្បាញទូទាំងពិភពលោក។ ហើយក៍មានកាជ្រោមជ្រែងពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាជ្ញាធរអប្សរា ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប ម្ចាស់ឧបត្ថមកម្មវិធីភេសជ្ជប៉ូវកំលាំង BOOSTRONG។

កិច្ចសហប្រតិបត្តិការនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យកីឡាប្រដាល់គុនខ្មែរ និងចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍វប្បធ៌មប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា និងរួមគ្នាយកកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែមានវិសាលភាពធំធេង និងផ្សព្វផ្សាយទៅកាន់ឆាកអន្តរជាតិ ស្របតាមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែជម្រុញ និងគាំទ្រដល់វិស័យកីឡាជាតិ «កីឡារស់នៅក្នុងសន្តិភាព»យើងខ្ញុំទាំងអស់គ្នានៃស្ថាប័នទាំងអស់ សូមប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីឱ្យកិច្ចសហប្រតិបត្តិការ (MOU)រៀបចំមហាព្រឹត្តិការណ៍ ភិមានអាកាស គុនខ្មែរFIGHT CLUBBING BOOSTRONGនេះ សម្រេចបាននូវផលផ្លែផ្កាជាវិជ្ជមាន ជូនជាតិ និងប្រជាជន។ អ្វីដែលពិសេសនោះយើងបង្កើនគុណភាពនៃការផ្សាយ នាំយកព្រឹត្តិការណ៍ប្រកួតកម្រិតស្តង់ដារអន្តរជាតិ មកជូនទស្សនិកជននិងអ្នកស្នេហាវិស័យកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរបានទស្សនាកម្សាន្តប្រកបដោយទំនុកចិត្ត និងរំភើប។

ម្យ៉ាងវិញទៀត នេះក៍ជាការផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេស ពង្រឹងការរៀបចំព្រឹត្តិការណ៍កីឡា ការផលិតកម្មវិធី និង ការបណ្ដុះបណ្ដាលធនធានកីឡាករឲ្យកាន់តែមានសមត្ថភាពខ្ពស់បន្ថែមទៀត។

តាមរយៈកិច្ចព្រមព្រៀង MOU នេះ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ស្ថាប័នទាំងបីក៏ដូចជាដៃគូរៀបចំកម្មវិធី គឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាជ្ញាអរអប្សរា ក្រសួងទេសចរណ៍ រដ្ឋាបាលខេត្តសៀមរាប ម្ចាស់ឧបត្ថមកម្មវិធីភេសជ្ជប៉ូវកំលាំងBOOSTRONGនឹងបង្កើតបានជាសមិទ្ធផលថ្មីៗជាច្រើន ព្រមទាំងផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់វិស័យកីឡា និងវិស័យទេសចរណ៍ និងការកម្សាន្តនៅប្រទេសកម្ពុជា ព្រមទាំងនៅលើឆាកអន្តរជាតិ។

គួរជម្រាបផងដែរថា ពិធីចុះអនុស្សរណៈយោគយល់គ្នានេះមានការអញ្ជើញចូលរួមពីវត្តមានរបស់ លោកជំទាវឧកញ៉ា ជួប មាន អគ្គនាយិកាក្រុមហ៊ុនថោនគ្រុប និងឯកឧត្តមវ៉ា សុធាជាស្វាមី, Mr. Andrea Carletti (Andrea Sagi) Fight Clubbing director, Mr Cosimo Scialpi Dazn TV director,Mr Christ ប្រធានរោងចក្រ BOOSTRONG និងលោក Tommy kim ទីប្រឹក្សាជាន់ខ្ពស់របស់ទូរទស្សន៍ថោន លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ និងបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនដែលបានមកចូលរួមក្នុងសន្និសិទ្ធសារព័ត៌មានក្នុងថ្ងៃនេះយ៉ាងច្រើន និងជាសក្ខីភាពផងដែរ៕
 

ដោយ៖ វិកគី

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២