ឡានពេទ្យ នឹង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក បុកគ្នានៅស្រុកកំពង់សិលា ​ស្លាប់​ម្នាក់ ចំណែក​តៃកុង​រថយន្ត​រត់​បាត់ស្រមោល​

ខេត្ត​ព្រះសីហនុ ​៖ បុរសជាអ្នកបើកបរម៉ូតូ ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងគ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​សង្គ្រោះ​( ឡានពេទ្យ​) ជាមួយនឹង​ម៉ូតូ សណ្តោង​រ៉ឺម៉ក​ ​ទិសដៅ​ស្របគ្នា ព្រះសីហនុ​-​ភ្នំពេញ កាលពី​ម៉ោង​៦​និង​២០​នាទី​ព្រឹក ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ ចន្លោះ​គីឡូម៉ែត្រ​១២០.១២១ ស្ថិត​ក្នុងភូមិ​ក្រាំង​អាត់ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ។​

​បើតាម​របាយការណ៍រ​បស់​នគរបាល​ស្រុក​កំពង់​សិលា បាន​ឲ្យ​ដឹងថា រថយន្ត​សង្គ្រោះ​(​ឡានពេទ្យ​) ពណ៌​ស ផ្លាកលេខ រដ្ឋ ១២-២ ០៩១១ អ្នកបើកបរ​បាន​រត់​គេច​បាត់។ ចំណែកភាគីខាង​ម៉ូតូ ម៉ាក វេ​វ ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ សណ្តោង​រ៉ឺម៉ក​ បើក​ដោយ​ឈ្មោះ រាម ទូច អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ ស្នាយ​ពល ឃុំ​រការ ស្រុក​ពារាំង ខេត្តព្រៃវែង រងរបួស​ធ្ងន់ បញ្ជូនមក​មណ្ឌល សុខភាព​តក្កវិទ​ដើម្បី​សង្គ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​តែម្តង។​

​​រថយន្ត និង​ម៉ូតូ ត្រូវបាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២