អភិបាលរាជធានីភ្នំពេញ អំពាវនាវ ដល់ឧកញ៉ា ពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន ប្រធានមន្ទីរ អង្គភាព ទាំងអស់បរិច្ចាគថវិកាចូលរួមទិញវ៉ាក់សាំងកូវីដ១៩

ភ្នំពេញ ៖ ដើម្បីចូលរួមការពារ លុបបំបាត់ការរីករាលដាល នៃមេរោគឆ្លងកូវីដ១៩ ដោយឈរលើស្មារតីសាមគ្គីជាតិជា ធ្លុងមួយនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក -លោកស្រីប្រធានមន្ទីរ អង្គភាព ទាំងអស់ មេត្តា ចូលរួមជាថវិកាតាមលទ្ធភាព និងសទ្ធាជ្រះថ្លា ជួយទ្រទ្រង់ រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើជាខឿន ការពារសុខភាពរបស់ប្រជាពលរដ្ឋ ក្នុងការចំណាយទិញវ៉ាក់សាំងកូវីដ១៩ ដែលកំពុងមានតម្រូវការចាំបាច់នេះ។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ដែលជាវប្បធម៌ នៃការចែករំលែក របស់ប្រជាជាតិយើង។ ទឹកសប្បុរសរបស់បងប្អូនប្រជាពលរដ្ឋនឹងបានជួយដល់គ្រប់វិស័យមានដូចជា សេដ្ឋកិច្ច សុខភាព សាធារណៈ សង្គមកិច្ច ជាពិសេសជួយដល់ក្រុមគ្រួសារបងប្អូនផ្ទាល់។

អំណោយ ជាថវិកាទាំងអស់សូមមេត្តាផ្ញើចូលគណនី ៖

១-ធនាគារ ABA គណនី 001249176 ឈ្មោះ TEP SOTHY
២-ធនាគារ វីង គណនីប្រាក់រៀល 9992, គណនីប្រាក់ដុល្លារ 9991
៣-ធនាគារ អេស៊ីលីដា គណនីប្រាក់រៀល 00010556999989, គណនីប្រាក់ដុល្លារ 00010556999999
៤-ធនាគារ វឌ្ឍនៈ គណនីប្រាក់រៀល 050.01.66.099999.7, គណនីប្រាក់ដុល្លារ 050.02.66.009999.7
៥-ធនាគារ កាណាឌីយ៉ា គណនីប្រាក់រៀល 0010005261568, គណនីប្រាក់ដុល្លារ 0010005261557៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២