សម្តេច​​ពញា​ចក្រី​ហេង​សំរិន ​ប្រធានរដ្ឋសភា​ ​និង​ក្រុមគ្រួសារ​ ធ្វើ​តេស្ត​លើក​ទី​៣ ​លទ្ធផល «​អវិជ្ជមាន​ទាំងអស់​»

ភ្នំពេញ ៖ ​ក្នុង​ផេ​ក​ផ្លូវការ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​នៅ​ព្រឹក​ថ្ងៃទី​១៣​ធ្នូ​បញ្ជាក់ ​ថា ​”​ខ្ញុំ​សូម​ជម្រាប​ជនរួមជាតិ​ថា ខ្ញុំ​និង​សមាជិក​ក្រុមគ្រួសារ ព្រមទាំង​សមាជិក សមាជិកា​រដ្ឋសភា ដែល​បាន​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា បានធ្វើ​តេស្ត​លើក​ទី​៣ កាលពី​ថ្ងៃទី​១២​ធ្នូ ជា​លទ្ធផល «​អវិជ្ជមាន​ទាំងអស់​»​។​

សម្តេច​ចក្រី​បន្តថា​ទោះបី​ស្ថានការណ៍​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ហាក់​ត្រូវបាន​យើង​គ្រប់គ្រង​ទាំងស្រុង​ហើយ​ក្តី ប៉ុន្តែ​សូម​ជនរួមជាតិ​កុំ​ប្រហែស​ជាមួយនឹង​ជំងឺ​កូ​វីដ​១៩​ឱ្យសោះ​។​ជំងឺ​នេះ​នៅ​បន្ត​គំរាមកំហែង​ប្រទេស​យើង​និង​សកលលោក​ជានិច្ច​។ យើង​អាច​ភ្លេច​ជំងឺ​កូ​វីដ​១៩ តែ​កូ​វីដ​១៩ មិនដែល​ភ្លេច​យើង​នោះឡើយ​។ ខ្ញុំ សូម​អំពាវនាវ​ដល់​ជន​រួម​បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​រាល់​វិធានការ​ការពារ​ទាំងឡាយ ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល ដូចជា​ត្រូវ​ពាក់​ម៉ាស​ជានិច្ច ជៀសវាង​ការជួប​ជុំគ្នា​ដែលមាន​មនុស្ស​ច្រើន ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព ហើយ​ឧស្សាហ៍​លាង​សម្អាត​ដៃ​ជាប្រចាំ​។ បើ​មិនមាន​ការចាំបាច់ ពុំគួរ​ចេញ​ក្រៅ​ផ្ទះ​នោះឡើយ​។ ភារកិច្ច​សំខាន់​របស់​យើង​ក្នុង​ការជួយ​សង្គមជាតិ ក្រុមគ្រួសារ​នាពេលនេះ គឺ​ការចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ធ្វើយ៉ាងណា​កុំឱ្យ​ឆ្លង​ជំងឺ​មកលើ​ខ្លួន គ្រួសារ និង​សហគមន៍​យើង​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២