ថវិកាប្រមមាណជា ៥៣៨លានដុល្លារ ដែលរាជរដ្ឋាភិបាលកម្ពុជា បានទទួលពីបណ្ដាប្រទេសជាមិត្ត ដើម្បីប្រយុទ្ឋប្រឆាំងជំងឺកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចឡើងវិញ

ភ្នំពេញ ៖ ថវិកាប្រមមាណជា ៥៣៨លានដុល្លារ ដែលរាជរដ្ឋាភិបាលកម្ពុជា បានទទួលពីបណ្ដាប្រទេសជាមិត្ត ដើម្បីប្រយុទ្ឋប្រឆាំងជំងឺកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចឡើងវិញ ប្រាក់ទាំងនេះ នៅពុំទាន់គិតពីប្រាក់សន្សំរបស់រាជរដ្ឋាភិបាលនៅឡើយទេ។ នេះបើយោងតាម ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំង នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

ថវិកាទាំងអស់ទទួលបានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB ចំនួន២៥០លានដុល្លារ បានដកសាច់ប្រាក់យកមករក្សាទុកនៅធនាគារជាតិកម្ពុជារួចហើយ។ អង្គការ JICA របស់ប្រទេសជប៉ុន ចំនួន២៣៨លានដុល្លារ និងកំពុងរៀបចំដកសាច់ប្រាក់ មករក្សាទុកនៅធនាគារជាតិកម្ពុជា។ ទទួលបានពី EDCF របងស់កូរ៉េខាងត្បូង ចំនួន៥០លានដុល្លារ បានដកសាច់ប្រាក់យកមករក្សាទុកនៅធនាគារជាតិកម្ពុជារួចហើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបន្តថា ថវិកាទាំងអស់នេះ នៅពុំទាន់គិតពីប្រាក់បម្រុង ឬប្រាក់សន្សំរបស់រាជរដ្ឋាភិបាលនោះទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២