ខេត្តស្វាយរៀង ៖ ពិតជាមានគ្រោះថ្នាក់ដល់សុខភាពណាស់! ពពុះសណ្តែក ចំនួន ១៤ គីឡូ មាន ដាក់ សារធាតុ គីមី បូរ៉ា ក់ និង នំ ចម្រុះ ចំនួន ៣២ គីឡូ ហួសកាលបរិច្ឆេទ ប្រើប្រាស់ ត្រូវបាន សាខា ការពារ អ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និង បង្ក្រាប ការក្លែងបន្លំ ខេត្ត ស្វាយរៀង សហការ ជាមួយ មន្ទីរ ពាណិជ្ជកម្មខេត្ត អាជ្ញាធរ ដែនដី ចុះ ពិនិត្យ មុខទំនិញ នៅ ផ្សារ វាល យន្ត ក្រុង ស្វាយរៀង ខេត្តស្វាយរៀង និងដកហូតបាន កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០ ។
លោក ផឹង និល ប្រធានសាខា ការពារ អ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និង បង្ក្រាប ការក្លែងបន្លំ ខេត្ត ស្វាយរៀង បាន ឲ្យ ដឹងថា កិច្ចការ គឺ ត្រួត ពិ និ ត្យ លើ គ្រឿងឧបភោគ បរិភោគ នៅតាម ស្តង់ ក្នុង ផ្សារ តាំង លក់ទំនិញ មួយចំនួន និង បាន ប្រើប្រាស់ ឧបករណ៍ ធ្វើ Test Kits បឋម លើ ម្ហូបអាហារ ចំនួន ១៧ គំរូ និង បន្លែ នំ បង្អែម ចំនួន ២៧ គំរូទៀត យកមក ធ្វើតេស្ត ពិសោធន៍ នៅ មន្ទីរពិសោធន៍ ខ្នាតតូច ដើម្បី ស្វែងរក សារធាតុ គីមី ហាមឃាត់ ដែល ធ្វើ ឲ្យ ប៉ះពាល់ ដល់ សុខភាព ប្រជាពលរដ្ឋ ។
លោកក៏បាន អំពាវនាវ ដល់ អាជីវករ ដែលជា អ្នកលក់ដូរ ត្រូវ ចូលរួម សហការ ជាមួយ មន្ត្រី ជំនាញ ក្នុងការ ធ្វើតេស្ត រក សារធាតុ គីមី ហាមឃាត់ ក្នុង ម្ហូបអាហារ និង ទំនិញ ហួសកាលបរិច្ឆេទ ប្រើប្រាស់ ដើម្បី ចូលរួម លើកកម្ពស់ សុខុមាលភាព ប្រជាពលរដ្ឋ ឲ្យ បានល្អ ប្រសើរ ៕


