ក្រសួងការងារដាក់ចេញនូវវិធានការមួយចំនួន និង ផ្អាក ការបញ្ជូន ពលករ MOU និង ពលករ តាម រដូវ កាល ទៅ ប្រទេស ថៃ រហូតដល់ មានការ ជូនដំណឹង ជាថ្មី

ភ្នំពេញ ៖ កាលពី ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០ ក្រសួង ការងារ បាន ជូនដំណឹង មួយ ស្តីពី វិធានការ ការពារ បងប្អូន ពលករ ដែល កំពុងស្នាក់នៅ និង ធ្វើការ នៅ ប្រទេស ថៃ និង ការផ្អាក ការបញ្ជូន ពលករ MOU និង ពលករ តាម ម រដូវ កាល ទៅធ្វើ ការងារ នៅ ប្រទេស ថៃ ជា បណ្តោះអាសន្ន បន្ទាប់ពី មាន បញ្ហា ជំងឺ កូ វីដ -១៩ កំពុង រីក រាលដាល នៅ ប្រទេស ថៃ ។

យោងតាម សេចក្តីជូនដំណឹង ខាងលើនេះ បានបញ្ជាក់ ថា ក្នុងអំឡុងពេល ការ រាតត្បាត ជំងឺ កូ វីដ -១៩ នៅ ខេត្ត សាមុត សា ខន នៃ ប្រទេស ថៃ និង យោងតាម អនុសាសន៍ ដ៏ ខ្ពង់ខ្ពស់ របស់ សម្តេច តេ ជោ ហ៊ុន សែន ក្នុងការ ការពារ សុខ ភាព សុវត្ថិភាព និង ជីវភាព របស់ បងប្អូន ពលករ ខ្មែរ ដែល កំពុងស្នាក់នៅ និង ធ្វើការ នៅ ប្រទេស ថៃ ក្រសួង ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ សូម ជូនដំណឹង ដូចខាងក្រោម ៖ សម្រាប់ បងប្អូន ពលក រ ដែល កំពុងស្នាក់នៅ និង ធ្វើការ នៅ ប្រទេស ថៃ ត្រូវ រក្សា ភាពនឹងនរ និង ជឿជាក់ លើ សមត្ថកិច្ច ថៃ ក្នុងការ គ្រប់គ្រង បង្ការ និង ព្យាបាល ជំងឺ កូ វី -១៩ ។

ក្រៅពីនេះ ត្រូវ រក្សា ប្រក្រតីភាព ការងារ កុំ ផ្លាស់ប្តូរ កន្លែង ស្នាក់នៅ ឬ កន្លែងធ្វើការ ងារ ពី ខេត្ត មួយ ទៅ ខេត្ត មួយ ដែល ខុស នឹង បម្រាម របស់ អាជ្ញាធរ ថៃ ។

ដោយឡែក នៅ កម្ពុជា វិញ ត្រូវ ផ្អាក ការបញ្ជូន ពលករ MOU និង ពលករ តាម រដូវ កាល ទៅ ប្រទេស ថៃ រហូតដល់ មានការ ជូនដំណឹង ជាថ្មី ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២