សមត្ថកិច្ច ចុះបិទទីតាំងចែកចាយ និងស្តុកទុក ផលិតផលក្លែងក្លាយនិង ឃាត់ ខ្លួនមនុស្ស៣នាក់

ភ្នំពេញ ៖ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ កាំកុងត្រូល និងអាជ្ញាធរសង្កាត់បឹងកេងកង មានការ សម្របសម្រួល ពី លោក ចែ សុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំង ផលិតផលក្លែងក្លាយមួយកន្លែង កាលពីរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ ៨Eo ផ្លូវលេខ ៣១០ (ខាងកើតផ្សារអូឡាំពិក) ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ទីតាំងចែកចាយ និងស្តុកទុកផលិតផល ដែល សង្ស័យជាផលិតផលក្លែងក្លាយ សមត្ថកិច្ចចម្រុះ បានរកឃើញមានទំនិញជាច្រើនមុខ ដូចជា ប្រភេទឡេលាបស្បែក ម្សៅលាបមុខ និងសំឡីអនាម័យ me me ជាច្រើនប្រភេទទៀតផងដែរ។

ក្នុងប្រតិបត្តិការបង្ក្រាបផលិតផលក្លែងក្លាយរបស់ គណៈកម្មាធិការចម្រុះនេះ កម្លាំងជំនាញ ក៏បានដកហូត យកប្រភេទឡេលាបស្បែក ម្សៅលាបមុខ សំឡីអនាម័យម៉ាក me me រួមទាំងផលិតផលជាច្រើនមុខទៀត យកទៅធ្វើសំណាក និងឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន ៣នាក់ (ប្រុស ២នាក់ និងស្រីម្នាក់) យកទៅសាកសាកសួរផងដែរ។

ក្នុងការចុះបង្ក្រាបទីតាំងចែកចាយ និង ស្តុកទុកផលិតផល សង្ស័យជាផលិតផលក្លែង ក្លាយ នោះ គឺកម្លាំងជំនាញ មិនបានបញ្ជាក់ច្បាស់ទេថា «វាជាទំនិញក្លែងក្លាយ ឬក៏ក្លែងក្លាយអ្វី ឲ្យ បានច្បាស់ទេ»។ ចំណែកឯមនុស្សចំនួន ៣នាក់ ក្នុងនោះ មានបុរសម្នាក់សង្ស័យជាម្ចាស់ទីតាំង និង បុគ្គលិកប្រុស ស្រី ចំនួន ២នាក់ ដែលត្រូវឃាត់ខ្លួននោះ ក៏មិនបានប្រាប់អំពីអត្តសញ្ញាណអោយបានច្បាស់លាស់ដែរ។

ក្រោយពីត្រួតពិនិត្យ ឆែកឆេរ សមត្ថកិច្ចជំនាញបាន យក ឡេលាបស្បែក ម្សៅលាបមុខ សំឡីអានាម័យ រួមទាំងផលិតផលជាច្រើនមុខទៀត យកទៅធ្វើសំណាក និងនាំមនុស្ស ប្រុសស្រីទាំង ៣នាក់ ទៅកាន់គណៈកម្មការធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយនៃក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និង ឃ្លុំបេបិទទីតាំងខាងលើ ជាបណ្តោះអាសន្ន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២