ភ្នំពេញ ៖ ឯកឧត្តម ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ តាមរយៈ សារ ជា សម្លេង តាម ប្រព័ន្ធ អេឡិចត្រូនិក បាន ណែនាំ ឱ្យ គ្រប់ ប្រធាន គណៈ បញ្ជា ឯកភាព ខណ្ឌ ទាំង ១៤ ត្រូវ ពិនិត្យមើល បន្ទាន់ នៅតាម មូលដ្ឋាន របស់ខ្លួន ពី ការរៀបចំ ប្រគុំ តន្ដ្រី ការលេង ល្បែង កម្សាន្ត ការផ្សព្វផ្សាយ ផលិតផល ឬក៏ មានការ ជួបជុំ អបអរសាទរ បុណ្យ ឆ្លង ចូលឆ្នាំ សកល ខាងមុខនេះ សូមឱ្យ ផ្អាក កម្មវិធី ទាំងនោះ ជា បណ្ដោះអាសន្ន ដោយសារ ទី ១ ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា កូ វីដ -១៩ នៅ មិនទាន់ ចប់ ជា ស្ថាពរ ។ ទី ២ បច្ចុប្បន្ន នេះ មានការ ផ្ទុះ រីក រាលដាល ឡើង នូវ ជំងឺ កូ វីដ -១៩ នៅ ប្រទេស ថៃ ដែលមាន ខេត្ត ជាប់ បន្ទាត់ ព្រំដែន កម្ពុជា ដែល អាចមាន ពលករ ឆ្លង ចូលមក ក្នុងស្រុក វិញ។
ដូចនេះ ដើម្បី ចូលរួម ទប់ស្កាត់ ការរីក រាល ដាល ជំងឺ កូ វីដ -១៩ នេះ ឯកឧត្តម ឃួ ង ស្រេង បាន សូម គណៈបញ្ជាការ ឯកភាព ខណ្ឌ ទាំង ១៤ ផ្អាក ការ ជួប ជុំគ្នា នេះ ជា បណ្ដោះអាសន្ន រង់ចាំ ការគ្រប់គ្រង បាន នូវ ជំងឺ កូ វីដ -១៩ នេះ និង រង់ចាំ មានការ ណែនាំ ជាថ្មី ក្នុងនោះដែរ គណៈបញ្ជាកា រ ឯកភាព ខណ្ឌ ទាំង ១៤ ធ្វើការ ផ្សព្វផ្សាយ ដើម្បីឱ្យ ប្រជាពលរដ្ឋ យល់ ដឹង ការពារ និង អនុវត្ត វិធាន នានា ឱ្យបាន ល្អ តាម មូលដ្ឋាន ៕


